CamNews

ព័ត៌មានជាតិ 

រថយន្ត មួយគ្រឿង ដាច់ហ្វ្រាំង បុកស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាល៤-៥នាក់ ក្បែរកន្លែង ខេមរៈ សិរីមន្ត

-ជនរងគ្រោះ ដែលស្លាប់ ម្នាក់ជាអ្នកបើក រថយន្តស្ទូច និងម្នាក់ទៀត ជាមន្រ្តីក្រុមហ៊ុន ធារា
រ៉ាប់រង កាំមីនកូ ខណៈអធិការងម្នាក់ បានបាក់ដៃ

ព្រះសីហនុ៖ មានហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយទៀត បានកើតឡើង នៅកន្លែងគ្រោះថ្នាក់ចរា-
ចរណ៍របស់ក្រុមតារាចម្រៀង លោក ខេមរៈ សេរីមន្ត តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្រុកព្រៃនុប
នោះ ខណៈកម្លាំងសមត្ថកិច្ច កំពុងតែជួយ អន្តរាគមន៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ស្រាប់តែ
មាន រថយន្តមួយគ្រឿង បើកចុះចំណោទ ក៏ដាច់ហ្វ្រាំង ហើយបានបុក មនុស្ស បណ្តាលឲ្យស្លាប់
ពីរនាក់ និងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ ។

សមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាល ចារាចរណ៍ជើងគោក បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់
ចំនួន២នាក់ ខាងលើនេះ រួមមានម្នាក់ ជាមន្រ្តីរបស់ក្រុមហ៊ុន ធារារ៉ាប់រង កាំមីនកូ និងម្នាក់ទៀត ជា
អ្នកបើករថយន្តស្ទូច ។ រីឯអ្នករងរបួសចំនួន៤ទៅ៥នាក់ នោះមានម្នាក់ជាអធិការរង នគរបាល ស្រុក
ព្រៃនប់ លោក សេង ចំរើន ទទួលផែនចរាចរណ៍។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈការកកស្ទះចរាចរណ៍ ដែលមានមនុស្សយ៉ាងណែនតាន់
តាប់ និងការចោមរោមមើល យ៉ាងច្រើនកុះករ និងមានការជួយ អន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថ-
កិច្ចផងនោះ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ទៅលើក្រុមតារាចម្រៀង លោក ខេមរៈ សេរីមន្ត នោះស្រាប់
តែមានរថយន្ត របស់ក្រុមហ៊ុន ឯកជនមួយគ្រឿង បានបើកចុះចំណោទ ហើយដាច់ហ្វ្រាំង រួចក៏ជ្រុល
ទៅបុក មនុស្ស បណ្តាលឲ្យស្លាប់ មន្រ្តីរបស់ក្រុហ៊ុន ធារារ៉ាប់រងកាំមីនកូ ហើយរថយន្ត ក៏ជ្រុលទៅ
បុកអ្នកបើករថយន្តស្ទូច បណ្តាលឲ្យស្លាប់ទៀត។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ