CamNews

ព័ត៌មានជាតិ 

ទឹកជំនន់ចាប់ផ្តើម វាយលុកក្រុង សិរីសោភ័ណ និងស្រុកមង្គលបុរី យ៉ាងគំហុក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ទឹកជំនន់បានវាយលុកក្រុងសិរី
សោភ័ណ និងស្រុក មង្គល បុរីយ៉ាងគំហុកធ្វើឲ្យកំណាត់ផ្លូវជាតិ មួយចំនួន ត្រូវទឹកហូរកាត់
សាលារៀន វត្តអារាម មណ្ឌលសុខភាព អាគាររដ្ឋ បាលនានា និងលំនៅដ្ឋានពលរដ្ឋរាប់
ពាន់គ្រួសារ រងផលប៉ះពាល់ ប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំ ចិត្តជម្លៀសរកទី ទទួល
សុវត្ថិភាព។ ដោយឡែកទឹកជំនន់នៅតាមបណ្តាស្រុកមួយចំនួនផ្សេងទៀត បានធូរស្រាល
វិញហើយ បន្ទាប់ ពីភ្លៀងរាំងចំនួនបីថ្ងៃមកនោះ។

មន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាលារៀន ១៨៥កន្លែង
ត្រូវទឹកជន់លិច ក្នុង នោះសាលាបឋម១៥៦ កន្លែង អនុវិទ្យាល័យ ២០កន្លែង វិទ្យាល័យ
៦កន្លែង សកលវិទ្យាល័យមានជ័យ ១កន្លែង និងការិយាល័យអប់រំស្រុក-ក្រុង ៣កន្លែង
សិស្សានុសិស្សរាប់ពាន់នាក់ ត្រូវបានផ្អាកការសិក្សា បណ្តោះអាសន្ត។

លោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០
ខែតុលា ឆ្នាំ២០១៣ថា តាម  បណ្តាស្រុក-ក្រុងក្នុងខេត្ត ត្រូវទឹកជំនន់ជន់លិចនោះ បាន
ស្រកបណ្តើរៗហើយ តែពេលនេះទឹកជំនន់បានហូរធ្លាក់  មកជន់លិចក្រុងសីរីសោភ័ណ
និងស្រុកមង្គលបុរីខ្លាំងជាងគេ។ បើទោះបីជាយ៉ាងនេះក្តី អាជ្ញាកំពុងតាមដានស្ថាន  ភាព
ទឹកជំនន់ និងរកវីធីរំដោះទឹកជូនប្រជាពលរដ្ឋហើយ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ អំពាវនាវដល់ពលរដ្ឋទាំងអស់ ទាំងអ្នកមិនទាន់ជន់លិច
លិចតិច លិចមធ្យម លិច  ខ្លាំងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្នា ពិសេសផ្ទះដែលមាន
ក្មេងតូចៗ និងមនុស្សចាស់ជរាត្រូវប្រុងប្រយត្ន័ បើ  មើលឃើញថា មានសភាពការមិន
ស្រួលត្រូវរាយការមកអាជ្ញាធរ ឬសមត្ថកិច្ច ដើម្បីឲ្យក្រុមអ្នកសង្គ្រោះចុះទៅជួយ  ឲ្យបានទាន់ពេលវេលាជៀសវាងទឹកឡើងខ្លាំងសង្គ្រោះមិនទាន់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News