កំពង់ចាម ៖ ក្រៅពីការ បំពេញភារកិច្ច បង្ក្រាបបទល្មើស និងចុះល្បាត ពង្រឹងសន្ដិសុខ នៅតាមមូល ដ្ឋាននោះ នគរបាល ខេត្ដកំពង់ចាម បានឆ្លៀតពេលបើកវគ្គហ្វឹកហ្វឺន បាញ់គ្រាប់ពិត ក៏ដូចជាការហាត់ ក្បាច់គុន ដើម្បីពង្រឹងសមត្ថកិច្ច កាន់តែខ្លាំងឡើងនៅ ក្នុងការងាររបស់ខ្លួន ជាកងកម្លាំងប្រដាប់អាវុធ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៥នេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដម សេនីយ៍បែន រត្ន័ បានដឹកនាំកម្លាំង នគរបាលជាច្រើននាក់ ចូលរួមការហ្វឹកហាត់ជំនាញ នៃការបាញ់គ្រាប់ ពិតទាំងនគរបាលបុរស និងនគរបាលស្ដ្រី ពីព្រោះការងារនេះ ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ត្រូវតែចេះ និងអាចធ្វើបាន ពោលមិនមែនគ្រាន់តែពាក់ស័ក្ដិ មានឈ្មោះ ជានគរបាល អត់ចេះប្រើប្រាស់កាំភ្លើង។
លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ថា“ការហ្វឹកហាត់ក្បាច់គុន ជាកត្ដាមួយដែល នគរបាល គ្រប់រូបត្រូវតែចេះ ប៉ុន្ដែទន្ទឹមនឹង នោះ បច្ចេកទេសក្នុងការប្រើប្រាស់អាវុធ ក៏ជាកត្ដាមួយចាំបាច់ផងដែរ ។ វគ្គហ្វឹកហ្វឺន ជំនាញ របស់កងកម្លាំងនគរបាលខេត្ដកំពង់ចាម បានចាប់ផ្ដើមសិក្សាលើបច្ចេកទេសអាវុធ បច្ចេកទេសនៃការតម្រង់និងវិធីសាស្ដ្រនៃការ បាញ់ ដើម្បីឱ្យចំគោលដៅ” ។
លោកឧត្ដមសេនីយ៍បែន រត្ន័ បានអះអាង ទៀតថា ការងារហ្វឹកហ្វឺន ដល់កងកម្លាំងនគរបាល របស់ខ្លួន ទាំងបុរស ទាំងស្ដ្រី លោកនឹងបន្ដរៀបចំធ្វើ ដើម្បីបង្កើនសមត្ថភាពចំណេះដឹង សមត្ថភាពជំនាញ ពិតប្រាកដ ក្នុងការអនុវត្ដ ការងារប្រចាំថ្ងៃ ក៏ដូចជាអាច ទប់ទល់ទៅនឹងសភាពការណ៍ នានា ជាពិសេសលើការ បង្ក្រាបបទល្មើសជាដើម៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល