ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ទន្លេ បាសាក់ សហការជាមួយ នឹងបងប្អូនប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ នៅចំណុចផ្លូវសុធារស ជិតប៉ូឌិញ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈ ពួកគេបានដើរស្មើរ ជើងធ្វើសកម្មភាពយក ទូរស័ព្ទដៃម៉ាកអាយហ្វ័នហ្វាយ ពីបុរសម្នាក់បានសម្រេច កាលពីវេលាម៉ោង ១៧នឹង ៣០នាទីល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែល ឃាត់ខ្លួន ខាងលើមានឈ្មោះ ម៉ក់ សុខសម្បត្តិ ភេទប្រុស អាយុ ១៩ឆ្នាំ ទី២ ឈ្មោះ គង់ វីណា ភេទប្រុសអាយុ ១៩ឆ្នាំ ហើយអ្នកទាំង២ មានមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ០២ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកបុរសជាម្ចាស់ទូរស័ព្ទមានឈ្មោះ លីបន់ ណារ៉ា អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ ៥៣E ផ្លូវលេខ១៣៤សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពដដែរបន្តថា មុខដំបូងជនរងគ្រោះ បានបើករថយន្តមួយគ្រឿង មកឈប់ផ្លូវ សុធារសជិតខារ៉ាអូខេ អិចធូរ ដើម្បីរកនារីៗ ភ្លាមៗនោះជនសង្ស័យទាំង២នាក់ បានស្ទុះសួរមកនាំជនរងគ្រោះថា តើលោកចង់ បាននារីមែន ? ដោយជនរងគ្រោះឆ្លើយចង់បាន ទើបក្រុមជនសង្ស័យប្រើល្បិច សុំទូរស័ព្ទ ម៉ាកអាយ ហ្វូនហ្វាយរបស់ ជនរងគ្រោះ ដើម្បីcallហៅនារីៗមកឲ្យ ។ ពេលទទួលបានទូរស័ព្ទហើយ ជនសង្ស័យ បាននាំគ្នារត់គេច ខ្លួន ប៉ុន្តែត្រូវជនរងគ្រោះបើករថយន្ត ដេញតាមបង្កភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនឹង សមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ជាក់ស្តែងយកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរព័ត៌មាន ។
ដោយយោងតាមពាក្យបណ្តឹង របស់បុរសម្ចាស់ទូរស័ព្ទ នឹងសម្តីសាក្សីនៅកន្លែងកើតហេតុនោះ សមត្ថកិច្ច បានសម្រេចបានបញ្ជូនខ្លួន ជនសង្ស័យទាំង២នាក់ ទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ចំការ មនរង់ចាំសាកសួរបន្ត នឹងរង់ចាំផ្តុំសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល