CamNews

ព័ត៌មានជាតិ 

រន្ទះបាញ់បុរសម្នាក់ បណ្តាលឲ្យរោល ឆេះខ្លោចខ្លួនប្រាណ

កំពង់ឆ្នាំង ៖ គ្រោះធម្មជាតិភ្លៀង ផ្គរ រន្ទះបាញ់ បុរសម្នាក់ បណ្តាលឲ្យឆេះខ្លោចខ្លួន រងរបួស
ធ្ងន់ ខណៈបុរសរូប នោះ បានចេញទៅដឹកក្របី នៅឯវាសស្រែ ខាងក្រោយផ្ទះ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៥និង៤៥នាទីថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០១៣នៅ ចំណុច ក្តុលចាស់ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ត
កំពង់ឆ្នាំង ។ បុរសដែលត្រូវ រន្ទះបាញ់ មាន ឈ្មោះ ឡេង ឈៀង អាយុ៤៤ឆ្នាំ មានទីលំនៅ
ក្នុងភូមិ ឃុំកើតហេតុខាងលើ ។

យោងតាមការរៀបរាប់ ក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា៖ នៅមុនពេលកើតហេតុ
មានភ្លៀងធ្លាក់ និង ផ្គរលាន់ផងនោះ ជនរងគ្រោះបានដើរចេញពីផ្ទះ ទៅវាលស្រែខាងក្រោយ
ដើម្បីទៅដឹកក្របី ប៉ុន្តែខណៈដើរទៅ ដល់ មិនទាន់បានស្រាយ ខ្សែក្របីផង ស្រាប់តែត្រូវរន្ទះ
បាញ់ បណ្តាលឲ្យឆេះរោល ពេញខ្លួនប្រាណ តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិជិតខាង ដឹកបញ្ជូន
ភ្លាមៗទៅ សង្គ្រោះនៅ មណ្ឌលសុខភាព តំបន់រ៉ាក្តុល រួចបន្តដឹកតាមរថយន្ត ទៅសង្គ្រោះ
ព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ