ភ្នំពេញ ៖ នគរបាលខណ្ឌ ៧មករា បាន បញ្ជូនក្រុមចោរប្លន់ ២នាក់ ទៅកាន់សាលា ដំបូង រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយពីពួកគេ ត្រូវបានចាប់ខ្លួន ក្នុងសកម្មភាពប្លន់កាបូបលុយ ទូរស័ព្ទដៃ និងចិញ្ចៀនពីជនរងគ្រោះ ជាបុគ្គលិកនៅ ណាហ្គា នៅចំណុចមុខផ្ទះលេខ ៣៤អឺសូន្យ ផ្លូវលេខ ១៦៤ ភូមិ ៤ សង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌ ៧មករា បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែល ត្រូវចាប់ខ្លួនរួមមានទី១ឈ្មោះ លាង ឡុងនី អាយុ ១៦ឆ្នាំ មុខរបរ ជាសិស្ស ស្នាក់នៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ទី២ ឈ្មោះ ប៉ែន មុន្នីករុណា ហៅ ម៉ៅ អាយុ ១៦ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅផ្ទះលេខ ១៦៦៨ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវឃាត់ ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ រីឯ បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ឈ្មោះ ស៊ុន ណេ អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ដោយឡែកជនរងគ្រោះ ឈ្មោះ ម៉ៅ ពេជ្រ ពីលីកា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបុគ្គ លិកនៅណាហ្គា មានទីលំនៅផ្ទះលេខ ២៩ អឺ១ ផ្លូវលេខ ១៦៤ សង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ៣ និង៣៥នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែលជនរងគ្រោះបាន ចេញពីធ្វើការ ដោយជិះរថយន្ដម៉ាកលុច្ស ស៊ីស ៣០០ ជាមួយមិត្ដភ័ក្ដិ ហើយពេល មកដល់ច្រកដឿងហែម ជនរងគ្រោះបាន ចុះពីលើរថយន្ដ ដើរសំដៅទៅ ផ្ទះស្រាប់តែ លេចមុខជនសង្ស័យទាំង ៣នាក់ ជិះម៉ូតូ ១ គ្រឿងម៉ាក និច ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខភ្នំពេញ ១ស៊ីជី ០៥៧៤ មកធ្វើសកម្មភាពប្លន់យក ទ្រព្យសម្បត្ដិ។
ពេលនោះ ជនសង្ស័យ២នាក បានចូលទៅធ្វើសកម្មភាព យកដែកជ្រុង មកភ្ជង់គំរាមជនរងគ្រោះ ហើយយកកាបូប លុយ និងដោះចិញ្ចៀនមុនពេលដែលពួកគេ ជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយកើតហេតុស្ដ្រី រងគ្រោះបានដាក់ ពាក្យបណ្ដឹង ទៅសមត្ថ កិច្ចមូលដ្ឋាន ហើយក្រោយពីធ្វើការស្រាវ ជ្រាវតាមជំនាញរបស់ខ្លួនរួចមក កម្លាំង សមត្ថកិច្ចបានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ២នាក់ កាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៤ រីឯបក្ខ ពួកម្នាក់ទៀត សមត្ថកិច្ចបានសុំដីកាពីតុលា ការ ដើម្បីតាមចាប់ខ្លួនបន្ដទៀត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល