CamNews

ព័ត៌មានជាតិ 

សងគុណម្ដាយ នឹងការច្របាច់ក ពេលសុំ លុយមិនបាន

ភ្នំពេញ ៖ កូនប្រុសតិរច្ឆានម្នាក់ ត្រូវបានសាច់ញាតិ ចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ក្រោយពី
ច្របាច់ក ម្ដាយបង្កើតរបស់ខ្លួន និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ ដោយសារតែខឹងទារ
លុយម្ដាយមិនបាន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ ស្ថិត
នៅផ្ទះលេខ៧៨ ផ្លូវរថភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍ របស់ខណ្ឌសែនសុខបានឱ្យដឹងថា កូនប្រុសរមើលគុណរូបនេះ ឈ្មោះ
ចាន់ តាល់បុបា្ជ អាយុ ៣០ ឆ្នាំ មុខរបរ នៅផ្ទះ រីឯកស្ដ្រីជាម្ដាយឈ្មោះ សេង ស៊ីម អាយុ៦៧ឆ្នាំ ។

បើយោងតាមសមត្ថកិច្ច មុនពេលកើតហេតុ នៅពេលដែលម្ដាយកំពុងនៅក្នុងផ្ទះ កូនប្រុសរូបនេះ
បានទៅ ទារលុយពីម្ដាយ ប៉ុន្ដែ ម្ដាយមិនឱ្យក៏វាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះបណ្ដាលឱ្យខូចខាត
ដូចជា ពាងទឹក កៅអី ឆ្នាំងចាន និងផើងផ្កាជាដើម ។ មិនអស់ចិត្ដកូនប្រុសរមើលគុណ ចូលនរក
១៧ជាន់រូបនេះ បានទៅ ច្របាច់កម្ដាយធ្វើឱ្យភ្ញាក់ផ្អើលដល់បងប្អូន និងប្រជាពលរដ្ឋនៅក្បែរខាង
ហើយឃាត់ខ្លួនយក ទៅប្រគល់ ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យ
រូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង
សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម ផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ