CamNews

ទេសចរណ៍ 

ស្ពានយក្សដ៏វែងអន្លាយ និងធំមហិមា អាចការពារ គ្រោះរញ្ជួយផែនដី និងខ្យល់ព្យុះ (មានវីដេអូ)

ស្ពាន Jiaozhou Bay គឺជាស្ពានដ៏រន្ធត់ និងស្រស់ស្អាតបំផុត ដែលមានប្រវែងវែងជាងគេ ជាប់
ចំណាត់ថ្នាក់ទី១៧ នៅលើពិភពលោកឆ្លងកាត់សមុទ្រ  មានទីតាំងស្ថិត នៅក្នុងប្រទេសចិន។
ស្ពាន ដ៏ស្រស់ស្អាត និង វែងអន្លាយនេះ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែមិថុនា
ឆ្នាំ២០១១។

ស្ពានយក្សដ៏ធំ និងវែងមហិមានេះ គឺមានប្រវែង ២៦,៤ម៉ាយ (៤២,៤៨គីឡូម៉ែត្រ) ដែលតត្រូវ
បានសាងសង់ឡើង នៅភាគខាងជើង  ឈាងខាងកើតខេត្ត Shandong  ដែលបានចំណាយ
ទឹកប្រាក់អស់ចំនួន ២,៣លាន ដុល្លារ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ស្ពាន Jiaozhou Bay មិនត្រឹមតែមានប្រវែងជាងគេ
ជាប់ចំណាត់ថ្នាក់ទី១៧ នោះទេ ប៉ុន្តែ ស្ពាន Jiaozhou Bay ត្រូវបានកសាងឡើង យ៉ាងរឹងមាំ
ធន់ ដែលមានសមត្ថភាពខ្ពស់ ការពារពីការរញ្ជួយដី កម្រិត ៨ រ៉ិកទ័រ ខ្យល់ព្យុះ និង ការពារ
កប៉ាល់បុកមានទម្ងន់ ៣០០,០០០តោន៕

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ forbes 


Tags: Travel Jiaozhou Bay Bridge Qingdao-Huangdao China