CamNews

ព័ត៌មានជាតិ 

កូនចិត្តតិរិច្ឆាន វាយឪពុកខ្លួនឯង រហូតដល់ស្លាប់

ខេត្តស្វាយរៀងៈ យុវជនម្នាក់ក្លាយជា ឃាតកសំលាប់ ឪពុកខ្លួនឯងនោះ បានមានការភ្ញាក់ផ្អើល និងហួសចិត្ត ពីសំណាក់ មហាជន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ពេលដឹងថា យុវជន ឈ្មោះ ប៉ែន ស៊ីនួន អាយុ២៣ឆ្នាំ មុខរបរកម្មករចាក់លូ រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានវាយទៅលើឪពុកបង្កើត របស់ ខ្លួនឈ្មោះ ប៉ែន នាង អាយុ៤៤ឆ្នាំ រស់នៅជាមួយគ្នា រហូតដល់ស្លាប់ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយ ដឹងថា ករណីខាងលើនេះគឺពុំមានអ្នក ប្តឹង ឬ រាយការណ៍ទេ គ្រាន់ដឹងតាម មជ្ឈដ្ឋានខាងក្រៅ ដែលនិយាយតគ្នា ទើប សមត្ថកិច្ច ចុះស្ទាក់ចាប់ យុវជនខាងលើ ជាជនសង្ស័យ ដែលជិះតាមរថយន្ត សាម៉ុយ ដឹកសពជនរងគ្រោះ ដែលជា ឪពុកជន សង្ស័យមកពីភ្នំពេញ ត្រង់ចំណុចភូមិចំបក់ សង្កាត់ចេក ក្រុង ស្វាយរៀង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ សមត្ថកិច្ចបានគូសបញ្ជាក់បន្ថែមថា ពេលចុះធ្វើការ ឃាត់ ក៏មានម្តាយ បងប្អូនរារាំងដែរ ប៉ុន្តែ រឿងនេះ ទោះជាអត់មានប្តឹង ក៏សមត្ថកិច្ចត្រូវចាត់ការតាមច្បាប់ដែល ព្រោះជាបទឧក្រិដ្ឋ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយឪពុក របស់ខ្លួនរហូតដល់ស្លាប់មែន ព្រោះកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ពេលខ្លួនចេញពីធ្វើការ ជាកម្មករចាក់លូ ដល់ឃើញ ឪពុកខ្លួនផឹកស៊ីក្រោមផ្ទះ រហូតដល់ម៉ោង ប្រហែល៧កន្លះយប់ ឪពុកក៏ឈប់ផឹកស្រា រួចបានស្រែកជេរ ម្តាយរបស់ខ្លួន ហើយស៊ុះទៅវាយម្តាយខ្លួន ប៉ុន្តែពុំត្រូវ ម្តាយ បែជាត្រូវប្រពន្ធ របស់ខ្លួនដែលកំពុងមាន ផ្ទៃពោះដួល មកក្រោយឃើញដូចនេះ ខ្លួនក៏បានចូលទៅចាប់ ហើយ ប្រតប់ប្រតាយជាមួយឪពុក ក្រោយ មកក៏មានបងប្អូនចាប់ចេញ មួយសន្ទុះក្រោយមក ខ្លួនក៏ឈរជក់បារីក្រោមផ្ទះ ក៏ស្រាប់ឪពុករបស់ ខ្លួនរត់មកវាយលើខ្លួន ចាប់ក្បាលបោកទៅសរសរផ្ទះ ខ្លួនក៏ប្រតប់ប្រតាយ ជាមួយឪពុកម្តងទៀត ហើយបានដាល់មួយដៃចំពោះ បណ្តាលដួលទៅក្រោយ ហើយមានការចុកពោះខ្លាំង ទើបក្រុមគ្រួសារបញ្ជូន ទៅមន្ទីពេទ្យ ខេត្តស្វាយរៀង ប៉ុន្តែពេលទៅដល់ គ្រូពេទ្យប្រាប់ថា អ្នករងគ្រោះមានអាការរៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅ ព្យាបាលនៅ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៤ ក៏បានស្លាប់នៅ មន្ទីពេទ្យ ពេលដឹកសពឪពុក របស់ខ្លួន ជិតដល់ផ្ទះក៏ត្រូវសមត្ថកិច្ច ស្ទាក់ធ្វើការឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news