CamNews

ព័ត៌មានជាតិ 

ដើរឆ្លងផ្លូវ ត្រូវរថយន្ត កុងតឺន័រ បុកនិងកិន បែកក្បាលខ្ទេច នៅសង្កាត់ ចោមចៅ

ភ្នំពេញ: បុរសម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវ កាលពីវេលា ម៉ោងប្រមាណ ៦និង ៣០នាទីល្ងាច
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣នេះ ត្រូវរថយន្តកុងតឺន័រ មួយគ្រឿងបុក និងកិនបែកក្បាលខ្ទេច
ស្លាប់ភ្លាមៗ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ រិទ្ធី អាយុ២៧ឆ្នាំ ស្នាក់នៅ
ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ខេត្តព្រៃវែង។ យ៉ាង
ណាក៏ដោយ រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News