CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះផ្សារ ដើមក្រឡាញ់ ក្នុងក្រុងសៀមរាប អស់ស្ទើរទាំងស្រុង

សៀមរាប៖ អគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះ បំផ្លាញផ្សារដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់
គោកចក ក្រុង-ខេត្ត សៀមរាប អស់ស្ទើរទាំងស្រុងជ្រែកស្បៃរាត្រី តែមិនទាន់មានព័ត៌មាន ពី
ទំហំ នៃផលប៉ះពាល់ ឬមានរងគ្រោះថ្នាក់ដល់ អាយុជីវីតអាជីវករ ឬប្រជាពលរដ្ឋយ៉ាងណា
នោះទេ?

សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ផ្សារដើមក្រឡាញ់ដែលស្ថិតនៅម្តុំខាង
ក្រោយមន្ទីរពេទ្យ កុមារ និងជាផ្សារធំមួយផងដែរនៅក្នុងក្រុងសៀមរាប បានឆាបឆេះនៅវេលា
ម៉ោងប្រមាណជា ១រំលងអាធ្រាត្រថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់វេលាម៉ោងប្រមាណ
ជា ៥ទៀបភ្លឺ ទើបសមត្ថកិច្ចជួយអន្តរាគមន៍ បាញ់ពន្លត់ ឲ្យអំណាចភ្លើងថមថយទៅវិញ។

សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ មិនទាន់មាននរណាម្នាក់ អាចបញ្ជាក់
ពីមូលហេតុ នៃការ ឆាបឆេះនេះបាននៅឡើយ។ គ្រាន់តែសង្ស័យពួកគាត់សង្ស័យថា អគ្គិភ័យ
ផ្តើមចេញពីកន្លែងលក់ត្រី ហើយអគ្គិ ភ័យ បានឆេះបំផ្លាញអស់រាប់រយតូប ពោលគឺបំផ្លាញអស់
ស្ទើរតែ ៨០ភាគរយទៅហើយ។

ទំហំ នៃការខូចខាតយ៉ាងណានោះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបានទេ ប៉ុន្តែពិតជាមានទំហំ
ធំធេង ព្រោះក្នុង ផ្សារដើមក្រឡាញ់ ជាផ្សារធំមួយក្នុងក្រុងសៀមរាប មានក្រុមអាជីវករលក់ខោ
អាវ ក្រណាត់ និងរបស់របរគ្រប់បែប យ៉ាង។

សូមបញ្ជាក់ថាក្រុងសៀមរាប ជាទីក្រុងទេសចរណ៍អង្គរដ៏ល្បាញល្បីនេះ ហាក់ជួបប្រទះនូវគ្រោះ
អគ្គិភ័យញឹក ញាប់ជាងគេ ជាពិសេសនៅតាមផ្សារនេះតែម្តង។ កន្លងមកការឆាបឆេះផ្សារមួយ
ដែលគេហៅថា ផ្សាររាត្រីក្នុងក្រុងសៀមរាប ធ្លាប់បានសាងនូវភាពសោកសៅយ៉ាងធំធេង ដោយ
បណ្តាលឲ្យសមាជិកគ្រួសារមួយ មានគ្នាជា ច្រើននាក់ ត្រូវស្លាប់ក្នុងអណ្តាតដ៏សន្ធោសន្ធៅក្នុង
ពេលរាត្រីបែបនេះ។

អាជ្ញាធរក្នុងខេត្តទេសចរណ៍មួយនេះ តោងពន្យល់ និងផ្សាយឲ្យបានខ្លាំងបំផុតផងដែរ ពីការបង្ក
គ្រោះអគ្គិភ័យនេះ ជាពិសេសគួរបង្កើនកម្លាំងអន្តរាគមន៍ គឺមន្ត្រីជំនាញពន្លត់អគ្គិភ័យ និងរថយន្ត
បាញ់ទឹកឲ្យបានច្រើនជាងពេលបច្ចុ ប្បន្ន ដើម្បីឲ្យតំបន់សេដ្ឋកិច្ច ដ៏មមាញឹកមួយនេះ បានល្អ
ប្រសើរជាងនេះមួយកម្រិតថែមទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ