CamNews

តារា 

តារាចិននិងរូបថតក្ដៅសាច់

ករណី "បែកធ្លាយ"​ រូបអាក្រាតកាយរបស់តារាចិនដែលត្រូវបានក្រុមអ្នកប្រមាញ់រូបថតបង្ហោះ លើអ៊ីនធើរណែត បានធ្វើអោយម្ចាស់រូបថត និងសាធារណជនមានការមិនសប្បាយចិត្ត។

Kristy Yeung (杨恭如)

ស្រីស្អាតហុងកុងដ៏ល្បីឈ្មោះ គឺនាង Kristy Yeung ធ្លាប់មានការខឹងសម្បារយ៉ាងខ្លាំងនៅ
ពេលរូបថតងូតទឹក
ស្រាតរបស់នាងនៅក្នុងសណ្ឋាគារត្រូវបានចុះផ្សាយនៅលើកាសែត។ ក្នុងអំឡុងពេលនោះដែរ Kristy Yeung​ ក៏ត្រូវបានគេចោទប្រកាន់ថាជាស្ដ្រីដែលបានបំផ្លាញ
សុភមង្គលរបស់អ្នកដទៃ។ ករណីអាស្រូវទាំងពីរខាងលើនេះ Kristy Yeung​ ហាក់ដូចជាបាន
ចាកចេញពីសិល្បៈដោយដៃទទេ។

រហូតមកទល់នឹងពេលនេះ Kristy Yeung​ តែងនិយាយថា ៖ "ខ្ញុំត្រូវបានគេលួចថត ប៉ុន្ដែគេ
មើលមកខ្ញុំ ក្នុងផ្លូវអាក្រក់ទៅវិញ"។

Kelly Chen( 陳慧琳)


ចំណែកតារាចម្រៀង Kelly Chen ក៏ធ្លាប់ត្រូវបានគេលួចថតកាលពីពេលនាងទៅទេសចរណ៍
ហើយក្រោយមកក៏ត្រូវបានគេបង្ហោះនៅលើអ៊ីនធើរណែត។ Kelly Chen បានថ្កោលទោស
ចំពោះអំពើនេះ និងបានប្ដឹងទស្សនវដ្ដីដំបូងដែលបានចុះផ្សាយរូបថតអាក្រាតរបស់ខ្លួន។


Gillian Chung (Gillian Chung Yan Tung/Zhong Xin Tong/Ah Gil)


រូបថតកំពុងផ្លាស់សម្លៀកបំពាក់របស់ Gillian Chung រូមជាមួយនឹងតារាចម្រៀងរបស់ក្រុម Twins ធ្លាប់ធ្វើអោយកក្រើកពិភពសិល្បៈអស់មួយរយៈពេលយ៉ាងយូរ។ Gillian Chung ​បាន
រួមដៃជាមួយក្រុមអ្នកសិល្បៈជាច្រើន បានសំដែងការប្រឆាំងចំពោះទស្សវដ្ដីទាំងឡាយដែល
មានទំលាប់ធ្វើអោយខូចខាតដល់កិត្តិយសរបស់តារា។


Suzanne Xiao ( 萧淑慎)


Suzanne Xiao តារាសំដែងមកពីតៃវ៉ាន់ ធ្លាប់ត្រូវបានគេធ្វើអោយមានការឈឺចិត្តយ៉ាងខ្លាំង
នៅពេលរូបថតអាក្រាតកាយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់នាងត្រូវបានគេបង្ហោះលើ
អ៊ីនធើរណែត។ កាលណោះ Suzanne Xiao បានហៅអ្នកប្រមាញ់រូបថតនោះថាជា"សំណល់
សង្គម និងថោកទាប"។


Kym Jin (Jin Sha / 金莎)

 

ក្នុងពេលសម្រាក់ បន្ទាប់ពីបញ្ចប់ការសំដែងសម្រាប់បទចម្រៀងថ្មីរបស់ខ្លួន តារាចម្រៀង Kym Jin (Jin Sha / 金莎) ត្រូវបានមនុស្សមួយចំនួនដែលមានវត្តមាននៅទៅនោះ ថតយក
រូបភាពនាងកំពុងលេងទឹក ដែលពេលនោះ នាងកំពុងស្ថិតក្នុងសភាពអាក្រាត។


大 S (Big S)

រូបថតនេះ ត្រូវបានគេជឿថាជារបស់ Big S កាលពីពេលនាងងូតទឹកជ្រោះក្ដៅនៅជប៉ុន។ បើទោះ
ជាបានចាកចេញពីតៃវ៉ាន់ ប៉ុន្ដែ Big S ហាក់ដូចនៅតែត្រូវបានគេរំខាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TTON


Tags: star china chinese movie nude