CamNews

ព័ត៌មានជាតិ 

កម្លាំងអាវុធហត្ថ ស្រុកស្ទោង ចាប់រថយន្ដ ឡង់រ៉ូវ៉ែ ដឹកទូរស័ព្ទ សាំសុង ជិត១៥០០ គ្រឿងគេចពន្ធ

កំពង់ធំ  ៖ កម្លាំងអាវុធហត្ថ ស្រុកស្ទោង ខេត្ដកំពង់ធំ កាលពីវេលា ម៉ោង ១០និង២០ នាទីយប់
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន ឃាត់រថយន្ដឡង់រ៉ូវែ អត់ស្លាក លេខមួយ គ្រឿង ដែលលួច
បន្លំដឹកទូរស័ព្ទ ម៉ាកសាំសុង ស៊េរីទំនើប ជិត១៥០០គ្រឿង ដែលនាំចូល អត់ពន្ធ ទំនងបន្ដមក
ចែកចាយ នៅក្នុងរាជធានី ភ្នំពេញ ។

មេបញ្ជាការអាវុធហត្ថ ស្រុកស្ទោង ខេត្ដ កំពង់ធំ លោកឃុន ប៊ុនហូរ បានប្រាប់មជ្ឈ មណ្ឌល
ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា លោកបានដឹកនាំកម្លាំង ស្ទាក់ចាប់រថយន្ដឡង់រ៉ូវែខាងលើ
នេះ ពេលកំពុងធ្វើ ដំណើរ តាម បណ្ដោយផ្លូវជាតិលេខ៦ ចេញពីខេត្ដសៀមរាប ហើយឆ្លងកាត់
ស្រុកស្ទោង ដែលបានលួច ដឹក ទូរស័ព្ទម៉ាកសាំសុង ចំនួន១៤៨៣គ្រឿង ដែលគេចពន្ធ ។

លោកឃុន ប៊ុនហូរ បានបន្ដថា ក្នុងប្រតិ បត្ដិការស្ទាក់ចាប់រថយន្ដឡង់រ៉ូវែ ដឹកទូរស័ព្ទ សាំសុងគេច
ពន្ធ ខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ប៉ុន្ដែដោយមិន
បានជាប់ ពាក់ព័ន្ធ និងមានការឯកភាពពីតំណាងអយ្យការផង នោះ បានសម្រេចអនុញ្ញាតឱ្យពួក
គេត្រឡប់ទៅវិញ ។

សម្រាប់រថយន្ដឡង់រ៉ូវ៉ែ និងទូរស័ព្ទដៃ ម៉ាកសាំសុង ១៤៨៣គ្រឿង ត្រូវបានមេបញ្ជាការអាវុធហត្ថ
រូបនេះ បញ្ជាក់ថា បានប្រគល់ឱ្យ ខាងកម្លាំងគយ យកទៅ ចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ