CamNews

ព័ត៌មានជាតិ 

បុរសម្នាក់មានងារនាយឧត្តមសេនីយ៍ ផ្កា១ ចូលផឹកស៊ីបង្កជម្លោះ និងជេរប្រមាថនារី បម្រើការងារក្នុងហាងដូចសត្វ

ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹង អួតអាងថាខ្លួនឯងជាអ្នកមានអំណាច ពាក់ផ្កាយ១ បានចូល
មក ផឹកស៊ីនៅក្នុង ភោជនីយដ្ឋាន យីហោកង្កែបតូច ជាមួយនិងបក្ខពួក ៦-៨នាក់ ហើយខណៈ
ដែល ផឹកស៊ីស្រវឹង រូបគេរួមទាំង បក្ខពួកបានស្រែកជេរប្រមាថ នារីដែលបម្រើការងារក្នុងហាង
ខាងលើដូចឆ្កែ ដូចឆ្មា និងបានវាយនារីរូបនោះ បណ្តាលឲ្យបែកម៉ាត់ហូរឈាម ទើបបង្កឲ្យមាន
ភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋានប៉ុស្តិ៍ដង្កោ ចុះមក អន្តរាគមន៍ ឃាត់ខ្លួនបុរសរូបនោះ យកមក
ទីស្នាក់ការប៉ុស្តិ៍ ភ្លាមៗតែម្តង។

ហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា កើតឡើងកាលពីវេលាម៉ោង ២១និង០០នាទី យប់ថ្ងៃ
ទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភោជនីយដ្ឋាន យីហោ កង្កែបតូច នៅតាមបណ្តោយផ្លូវ២១៧
ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ បុរសដែលអួតអាងថា ខ្លួនមានឋានៈជាផ្កាយ១ មានឈ្មោះ ម៉ម
សុខធី ភេទប្រុស អាយុជាង៣០ឆ្នាំ មានឋានៈ ជានាយឧត្តមសេនីយ៍ផ្កា១ ស្នាក់នៅសង្កាត់ស្ពាន
ថ្ម ខណ្ឌដង្កោ។

បើយោងទៅតាមនារីរងគ្រោះ ឈ្មោះ ចែ លីន បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុន
ពេល កើតហេតុ បុរសឈ្មោះ ម៉ម សុខធីរួមជាមួយនិងបក្ខពួក  ៥-៨នាក់ បានចូលមកផឹកស៊ីក្នុង
ភោជនីយដ្ឋាន យីហោ កង្កែបតូច ខណៈនោះក្រុមជនបង្ក បានស្រែកហៅនារីបម្រើក្នុងភោជនីយ
ដ្ឋាន ទាំងពាក្យគំរោះគំរើយឲ្យនារីទាំងនោះ ចូលមក ចាក់ស្រាឲ្យពួកគេ ប៉ុន្តែដោយសារតែក្រុម
នារី បម្រើការក្នុងហាងស្អប់ខ្ពើមនូវពាក្យសម្តី របស់ភ្ញៀវមួយក្រុមនេះ ទើបពួក នាង មិនចូលមក
ចាក់ស្រាឲ្យ។ រហូតជនបង្កផឹកស៊ីអស់រយៈពេលជាង ១ម៉ោង ទើបមាននារីម្នាក់ ដែលត្រូវជា មេ
ការ ឈ្មោះ ចែ លីន បានដើរចូលក្នុងខ្ចុះរបស់ពួកគេដើម្បីចាក់ស្រា ប៉ុន្តែខណៈនោះ ដោយសារ
តែឈ្មោះ ម៉ម វ៉ាន់នី អាងខ្លួន ជាអ្នកមានអំណាច បានស្រែកជេរប្រមាថ និងដៀលឈ្មោះ ចែ
លីន ដូចឆ្កែ ដូចឆ្មារ និងបានលើកដៃទះកំផ្លៀង បែកម៉ាត់ ហូរឈាមផងដែរ។ ភ្លាមៗនោះបង្កឲ្យ
មានការភ្ញាក់ផ្អើលដល់ ភ្ញៀវមួយចំនួន ដែលចូលពិសារអាហារ នៅក្នុងហាងនោះ រហូតធ្វើឲ្យ
ផ្អើលដល់នគរបាលខណ្ឌដង្កោ ចុះទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបុរសខាងលើ យកមកកាន់
ទីស្នាក់នគរបាលប៉ុស្តិ៍ដង្កោ ដើម្បីបន្ត ធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីខាងលើនេះ ។

គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនបង្កខាងលើ និយាយហាក់បីដូចជាមិនគោរព នគរបាល
សូម្បីតែបន្តិច ព្រោះរូប គេគិតថា ឋានៈត្រឹមនគរបាលមូលដ្ឋាន គ្មានសិទ្ធឃាត់ខ្លួនគេ ដែលមាន
ឋានៈពាក់ផ្កាយមួយនោះទេ ហើយរូបគេ ព្រមទាំងប្រកែកថា មិនបានវាយទៅលើនារី ក្នុងហាង
ទៀត។ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តឃាត់ខ្លួន បុរសខាងលើនេះ ដោយយោងទៅតាមពាក្យ បណ្តឹង
របស់នារីបម្រើការក្នុងហាង ដោយនារីបម្រើការក្នុងហាង ប្តឹងចោទប្រកាន់ ពីបទ ប្រើប្រាស់ អំពើ
ហិង្សាដោយចេតនា និងជេរប្រមាថ ប៉ះពាល់ដល់កត្តិយសខ្លួននាង ដូច្នេះហើយបុរសខាងលើនេះ
ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការសាកសួរ និង
ចាត់ការបន្តទៀត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ