CamNews

ព័ត៌មានជាតិ 

រាជរដ្ឋាភិបាល ត្រៀមចេញ ក្រដាសប្រាក់ ១សែនរៀលថ្មី ចារឹកព្រះឆាយាលក្ខ័ណ៍ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចេញ ឲ្យប្រើប្រាស់ក្រដាសប្រាក់ ១សែនរៀលថ្មី នាពេល
ដ៏ខ្លីខាងមុននេះ ដែល ក្រដាសប្រាក់ថ្មីនេះ មានចារឹករូបព្រះឆាយាលក្ខ័ណ៍ អតីតព្រះមហាវីរក្សត្រ
ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ។

គិតទាំងសន្លឹកក្រដាសប្រាក់ ១សែនរៀលថ្មីនេះ គឺជាលើកទី២ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា
ចេញក្រដាសប្រាក់ថ្មី ដែល បានចារឹកព្រះឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដែលលើកទី១ ជា
ក្រដាសប្រាក់ ១ពាន់រៀលថ្មី ។ ការចារឹកព្រះឆាយាលក្ខ័ណ៍ ព្រះបរមរតនកោដ្ឋនេះ ត្រូវបានគេ
មើលឃើញថា ដើម្បីរំលឹកនឹកគុណូបការ ដ៏ខ្ពស់ខ្ពស់របស់ស្នាព្រះហស្ថព្រះបាទ នរោត្តម សីហនុ
ចំពោះជាតិមាតុភូមិ។

ពាក់ព័ន្ធការចេញចរាចរជាផ្លូវការ នៃក្រដាសប្រាក់ ១សែនរៀលថ្មីនេះ មន្ត្រីធនាគារជាតិ មិនបាន
បញ្ជាក់ថា នឹងចេញនៅពេល ណាច្បាស់នោះទេ គ្រាប់បញ្ជាក់យ៉ាងខ្លីថា ធនាគារជាតិ នឹងចេញ
សេចក្តីប្រកាសព័ត៌មាន ស្តីពីចរាចរក្រដាស ១សែនរៀលថ្មី នាពេលឆាប់ៗខាងមុខនេះ។

អគ្គនាយកធនាគារជាតិកម្ពុជា លោកស្រី ងួន សុខា បានប្រាប់មជ្ឈមណ្ឌល តាមអ៊ីម៉ែល នៅថ្ងៃទី៨
ខែឧសភា ឆ្នាំ២០១៣ ថា ធនាគារជាតិ នឹងចេញសេចក្តីប្រកាសព័ត៌មាន អំពីការចរាចរក្រដាសប្រាក់
១សែនរៀលថ្មី នាពេលឆាប់ ខាងមុខនេះ ។ ហើយថា លោកស្រី មិនអាចបញ្ជាក់ មុនសេចក្តីប្រកាស
ព័ត៌មាននោះទេ។

យ៉ាងណាក៏ដោយ បើតាមរូបភាពសន្លឹកក្រដាសប្រាក់ ១សែនរៀល ដែលគេបង្ហោះតគ្នា នៅលើ
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឲ្យដឹងថា នៅផ្នែកខាងមុខ មានចារឹកព្រះឆាយាលក្ខ័ណ៍
របស់ព្រះបរមរតនកោដ្ឋ និង សម្តេចម៉ែ យ៉ាងច្បាស់ៗ ។ ចំណែកពីខាងក្រោយវិញ មានរំលេច
ព្រះឆាយាលក្ខ័ណ៍ ព្រះបរមរតនកោដ្ឋ សម្តេចម៉ែ និងព្រះមហាក្សត្រ ព្រះករុណា នរោត្តម សីហមុនី
ពេលឡើងគ្រងរាជ្យ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ