ភ្នំពេញ៖ បុរសម្នាក់ស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងស្រីម្នាក់ទៀត រងរបួសស្រាល
ខណៈដែលពួកគេ ជិះម៉ូតូឌុបគ្នាដើរលេងពេលយប់ ហើយត្រូវរថយន្តកុងតឺន័រ បើកបុកយ៉ាងពេញ
ទំហឹង កាលពីវេលាម៉ោង ២៤ យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវវេងស្រេង
ភូមិដំណាក់ធំទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះជិះម៉ូតូគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខសៀមរាប 1I-9538 ធ្វើដំណើរ
តាមបណ្តោយ ផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះក្នុងល្បឿនលឿន ខណៈមក
ដល់ចំណុច កែងផ្លូវឌួងងៀប ក្មុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ក៏ស្រាប់តែមានរថយន្ត
កុងតឺន័រ មួយគ្រឿង ពណ៌សឆ្នូតក្រហម ពាក់ ស្លាកលេខភ្នំពេញ 3B-2219 របស់ក្រុមហ៊ុនផែស្ងួត
តិចស្រុន ដែលកំពុងបើកចេញ ពីផ្លូវឌួងងៀប ក្នុងទិសដៅពី ជើងទៅត្បូងនោះ បានជ្រុលទៅបុក
ម៉ូតូគុបជ្រុង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស ជាម្ចាស់ម៉ូតូឈ្មោះ ឈុំ វិទ្យា ហោះផ្លោងបោក
ផ្ទប់នឹងក្បាលរថយន្តធ្លាក់ទៅ នឹងថ្នល់ស្លាប់យ៉ាង អាណោចអាធ័ម ។ ចំណែកនារីម្នាក់ដែលរួម
ដំណើរជាមួយបុរសនេះ ត្រូវរងរបួសស្រាល ហើយម៉ូតូវិញត្រូវរថយន្ត កុងតឺន័រកិនអូសជាង ២០
ម៉ែត្រ ពីចំណុច កើត ហេតុ ដាច់តួម៉ូតូជា២កំណាត់ ខ្ទេចទាំងស្រុង ។
យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ក្នុង ហេតុ
ការណ៍គ្រោះ ថ្នាក់ ខាង លើនេះ មានឈ្មោះ ឈុំ វិទ្យា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាជាងកាត់
ដេរ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្ត
ព្រៃវែង នឹងស្រីស្នេហ៍ របស់គេមិនបានស្គាល់ អត្តសញ្ញាណ នោះទេ ដោយហេតុថា បន្ទាប់ពីជួប
គ្រោះថ្នាក់ចរាចរ នារីជាស្រីស្នេហ៍នេះ បានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោល នៅនឹង
កន្លែងកើតហេតុ ។ មន្រ្តីនគរបាលមូលដ្ឋាន ដែលចុះមកដល់កន្លែង កើតហេតុ បានឲ្យដឹងថា
សពបុរសរងគ្រោះ ខាងលើនេះ ត្រូវបាន ក្រុមគ្រួសារ សាច់ញាតិមកទទួល យកទៅធ្វើ បុណ្យនៅ
ស្រុកកំណើតខេត្តព្រៃវែង។ ចំពោះរថយន្ត បង្កហេតុនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច
ជំនាញ ចុះវាស់វែង យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានី
ភ្នំពេញរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់។
សូមបពា្ជក់ថាក្រោយកើតហេតុគេឃើញយុវជនពីរនាក់ដែលអះអាងថា ជាសាច់ញាតិរបស់បុរស
រងគ្រោះ បាននិយាយប្រាប់សមត្ចកិច្ចថាជនរងគ្រោះឈ្មោះ ឈុំ វិទ្យា មានប្រពន្ឋទើបតែឆ្លងទន្លេ
បានចំនួន៣ថ្ងៃ តែប៉ុណ្ណោះហើយថ្ងៃនេះឈ្មោះឈុំ វិទ្យាបានមកជួបជុំមិត្តភ័ក្រផឹកស៊ីរហូតឈាន
ដល់ការ សប្បាយភ្លេចខ្លួន និងឆ្លៀតឌុប ស្រីដើរលេង ក៏ជួបបញ្ហាគ្រោះថ្នាក់ ចរាចរណ៍បណ្តាល
ឲ្យស្លាប់បាត់បង់ជីវិត ធ្វើឲ្យប្រពន្ធក្លាយជាស្ត្រីមេម៉ាយទាំងខ្លួននៅវ័យក្មេងចំណែកកូនដែលកើត
បាន៣ ថ្ងៃក៏ត្រូវកំព្រា ឪពុក ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល