ភ្នំពេញ ៖ ក្មេងប្រុស-ស្រី ២នាក់ ក្មេង ស្រីអាយុ ១៣ឆ្នាំ ជាសិស្សសាលាថ្នាក់ទី៧ និងក្មេងប្រុសអាយុ ១៧ឆ្នាំ មុខរបរ ជាអ្នក ជួសជុលម៉ូតូ នៅប្លុកបុរីកីឡា បានស្រឡាញ់ គ្នារហូតដល់ដឹកដៃចូលផ្ទះសំណាក់ ពេញ មួយយប់ លុះស្អែកឡើងខាងតួស្រីបានរៀប រាប់រឿងរ៉ាវខាងលើនេះ ប្រាប់ឪពុក-ម្ដាយ ហើយឈានទៅដល់ដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ច តាមចាប់តួប្រុសយកទៅផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។
មន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានរៀបរាប់ពីដំណើររឿង ឱ្យដឹងថា កាលពីអំឡុង២ខែមុន ក្មេងប្រុស ស្រីទាំង ២នាក់ បានជួបគ្នាដោយចៃដន្យ នៅក្នុងពិធីមង្គលការមួយ នៅកោះក្របី ព្រំ ប្រទល់ខណ្ឌមានជ័យ និងខេត្ដកណ្ដាលបាន ធ្វើឱ្យពួកគេទាំង ២នាក់ ចាប់ផ្ដើមទាក់ទង គ្នាតាមទូរស័ព្ទ និងណាត់ដើរលេងជាមួយ គ្នាជាបន្ដបន្ទាប់។ លុះដល់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ ២០១៤ កន្លងទៅនេះ យុវជន រស់ សំណាង អាយុ ១៧ឆ្នាំ មុខរបរ ជាង ជួសជុលម៉ូតូ នៅប្លុកបុរីកីឡា និងមានស្រុក កំណើតនៅខេត្ដស្វាយរៀងនោះ បាននាំ ក្មេងស្រី ម.ប.ព អាយុ ១៣ឆ្នាំ ជាសិស្ស ថ្នាក់ទី៧ នៅអនុវិទ្យាល័យមួយរស់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាំគ្នា ទៅចូលរួមខួបកំណើតមិត្ដភ័ក្ដិ លុះពេលខួប កំណើតចប់ ពួកគេទាំង២នាក់មិនបានទៅ ផ្ទះនោះឡើយ បែរជាដឹកដៃគ្នាចូលទៅផ្ទះ សំណាក់មានជ័យស្ថិតក្នុងសង្កាត់ ទួលស្វាយ ព្រៃទី២ ខណ្ឌចំការមន ដេកជាមួយគ្នាពេញ មួយយប់ ។ លុះព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០១៤ យុវជន រស់ សំណាង បានឌុប ក្មេងស្រីទៅផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្ដែ យកទៅទម្លាក់នៅការដ្ឋានស្ពាន អាកាសស្ទឹងមានជ័យ ហើយត្រឡប់ទៅផ្ទះ វិញ ។ ពេលដែលក្មេងស្រីទៅដល់ផ្ទះទំនង ជារៀបរាប់ពីដំណើររឿងខាងលើនេះប្រាប់ ម្ដាយ ពីព្រោះចេញពីផ្ទះមួយយប់ក៏ត្រូវស្ដ្រី ជាម្ដាយ និងក្រុមគ្រួសារដឹងរឿងរ៉ាវក៏បាន ទៅដាក់ពាក្យបណ្ដឹង នៅអង្គភាពការពារ កុមារ នៃក្រសួងមហាផ្ទៃ ។ តែមុនដាក់ ពាក្យបណ្ដឹង ក្មេងស្រីរងគ្រោះពេលទៅដល់ ផ្ទះភ្លាម បានទូរស័ព្ទប្រាប់យុវជនដែលជាដៃ គូរបស់ខ្លួន មកផ្ទះដោយសារម្ដាយរបស់ នាងចង់ជួប ប៉ុន្ដែ យុវជន រស់ សំណាង បាន បដិសេធ ដោយប្រាប់ទៅវិញថា ចាំថ្ងៃ ក្រោយ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពី ទទួលបានពាក្យបណ្ដឹង នគរបាលដែលធ្វើ ការងារលើរឿងនេះ បានធ្វើការស៊ើប អង្កេត ហើយឈានទៅដល់ការចាប់ខ្លួនយុវ ជន រស់ សំណាង ដែលមិនបានដឹងខ្លួនទាល់ តែសោះ ពេលកំពុងជួសជុលម៉ូតូ ។ ក្រោយ ការចាប់ខ្លួន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៤ នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបាន នាំរូបគេ មកបន្ទប់ ២០៧ ជាន់ទី២ នៃផ្ទះ សំណាក់មានជ័យ ដែលពួកគេចូលដេកកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយដោយមានការ បញ្ជាក់ និងមើលតាមកាម៉េរ៉ាសុវត្ថិភាព ទើបដឹងយ៉ាងពិតប្រាកដថា ពួកគេពិតជា បានចូលផ្ទះសំណាក់នេះមែន ។ ក្រោយមក សមត្ថកិច្ចក្រសួងមហាផ្ទៃ បានប្រគល់យុវជនរូបនេះ មកឱ្យនគរបាលមូលដ្ឋានដើម្បី ចាត់ការបន្ដទៀត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល