CamNews

ព័ត៌មានជាតិ 

កូនប្រុស លោកផ្កាយ៣ បើករថយន្ត បុកគេស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤ រួចរត់គេចខ្លួនត្រូវ នគរបាលតាម​ ក្របួច

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសលោក ផ្កាយ៣ម្នាក់ ជិះរថយន្តបុកអ្នកដំណើរ ស្រីស្លាប់ម្នាក់
របួសធ្ងន់ស្រាល ៣រួចរត់ គេចខ្លួនត្រូវនគរបាល  តាមក្របួចដល់ផ្ទះ កាលពីវេលាម៉ោង ៨យប់
ថ្ងៃទី២៩ ខែសិហា ឆ្នាំ២០១៣ លើ កំណាត់ផ្លូវជាតិលេខ៥ មុខសណ្ឋាគារ ប៉ោយប៉ែតផាស ក្នុង
ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបានឲ្យ
ដឹងនៅថ្ងៃទី៣០  ខែសីហា  ឆ្នាំ២០១៣ នេះថា រថយន្តបង្ក  ម៉ាកវីហ្គោ ពណ៌ស ពាក់ស្លាកលេខ
បន្ទាយមានជ័យ 2A:2841  អ្នកបើកបរ  រត់គេចខ្លួន  (មិនទាន់ស្គាល់អត្តសញ្ញាណ)។ រីឯជនរង
គ្រោះទាំង៥នាក់ រួមមាន៖ ១/ឈ្មោះនូ ភារម្យ ភេទស្រី អាយុ២៨ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើត
ហេតុ ២/ឈ្មោះសេង ស៊ីណាឌី ភេទប្រុស អ្នករត់ម៉ូតូឌុប ៣/ឈ្មោះឃុន សុខា ភេទប្រុស អាយុ
៣២ឆ្នាំ អ្នករត់ម៉ូតូឌុប ៤/ឈ្មោះ សេង ឌីណាមករា ភេទប្រុស អាយុ២៥អ្នករត់ម៉ូតូឌុប ៥/ឈ្មោះ
តុល វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ អ្នករត់ម៉ូតូឌុប ជនទាំង ៤នាក់នេះ រស់នៅក្រុងប៉ោយប៉ែត រង
របួសធ្ងន់ស្រាល។

លោក សៅ សារឿន បានបន្តថា   មុនពេលកើតហេតុគេបានឃើញរថយន្តវីហ្គោ ពណ៌សបើក
យ៉ាងលឿនរេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើ  បានរ៉េចង្កូតទៅបុក
ម៉ូតូរបស់ ស្ត្រីរងគ្រោះដែរកំពុងតែជិះមិនដឹងខ្លួន   ហើយបានហួសទៅបុក  ក្រុមអ្នករត់ម៉ូតូឌុប
ដែលកំពុងចតចាំ ដឹងម៉ូយនៅមុខសណ្ឋាគារ ប៉ោយប៉ែតផាស ប៊ើងដូចសីបណ្តាលឲ្យស្រីម្នាក់
ស្លាប់ បុរស៤នាក់របួស ធ្ងន់ស្រាល ឃើញដូច្នោះអ្នកបើករថយន្តមិនបានចុះមកមើលទេបែជា
បន្ថែមល្បឿន យ៉ាងលឿនបើក  រត់អស់ជាច្រើនគីឡូម៉ែត្រ   យករថយន្ត   ទៅលាក់ក្នុងដីឡូដ៍
របស់លោកឧត្តសេនីយ៍ឯកនៅចំណុចខាងកើតផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្តបានមួយសន្ទុះ
ត្រូវក្រុមនគរបាល តាមចាប់រថយន្ត ដល់ផ្ទះយកមកកន្លែង ដើម្បីចាត់ការតាមច្បាប់។

ប្រភពច្បាស់ការ មួយបានធ្លោយ មាត់និយាយថា អ្នកបើកបររថយន្តវីហ្គោ ពណ៌ស ពាក់ស្លាក
លេខបន្ទាយមានជ័យ 2A:2841 បុកគេស្លាប់ និងរបួស រួចគេចខ្លួនបាត់នេះ ជាកូនប្រុសលោក
ផ្កាយ៣  ដែលត្រូវបានគេស្គាល់ថា ជាទីប្រឹក្សាក្រសួងការពារជាតិ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News