CamNews

ព័ត៌មានជាតិ 

គូសង្សារប្រកប មុខ​របរ ឆក់តាមផ្លូវ ត្រូវ ប្រជាពលរដ្ឋ ចាប់បានតួប្រុស រីឯតួស្រី រត់ គេចខ្លួន

ភ្នំពេញ ៖ គូសង្សារមួយគូ បានធ្វើសកម្ម ភាពឆក់យក ទូរស័ព្ទពីបុរស ជនជាតិចិន ខណៈ កំពុង
និយាយ នៅតាមផ្លូវ ប៉ុន្ដែដោយសារតែ មានការជួយអន្ដរាគមន៍ដេញតាមរបស់ប្រជា ពលរដ្ឋ
នោះ តួអង្គប្រុស ត្រូវបានចាប់ខ្លួននៅ កន្លែងកើតហេតុ ដោយសារតែដួលម៉ូតូ រីឯ តួអង្គស្រី
បានរត់គេចខ្លួន នាំយកទៅទាំងទូរ ស័ព្ទរបស់ជនរងគ្រោះផងដែរ ។

ហេតុការណ៍ឆក់ទូរស័ព្ទពីបុរសជនជាតិ ចិនខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង
ប្រមាណ១០ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣១០កែង
ផ្លូវលេខ១៤៣ សង្កាត់បឹងកេង កងទី៣ ខណ្ឌចំការមន ។

យោងតាមសាក្សីដែលបានធ្វើហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែល បុរស
ជនជាតិចិន ឈ្មោះហេតុ ឡៅលីម កំពុងឈរនិយាយទូរស័ព្ទនៅតាមផ្លូវ ស្រាប់តែពេលនោះលេច
មុខជនសង្ស័យទាំងជា គូសង្សារជាមួយគ្នា ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ
1AT-7757 ធ្វើសកម្ម ភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ ដែលនារី ជាសង្សារជាអ្នកឆក់ ។

សាក្សីបានបន្ដថា បន្ទាប់ពីមានសកម្មភាព ឆក់ទូរស័ព្ទដៃខាងលើនេះរួចមក បង្កឱ្យមានការភ្ញាក់ផ្អើល
ពីសំណាក់ប្រជាពលរដ្ឋនៅ ចំណុចកើតហេតុ ខណៈដែលជនសង្ស័យទាំង ពីរ ជិះម៉ូតូគេចខ្លួនភ្លាមៗ
តែម្ដង ។ ប៉ុន្ដែ ដោយសារតែមានការជិះម៉ូតូដេញតាមពី ក្រោយ និងភ័យស្លន់ស្លោរផងនោះ បានធ្វើ
ឱ្យម៉ូតូរបស់ពួកគេដួល ហើយបុរសជាសង្សារ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធឃាត់ខ្លួន បានភ្លាមៗ
ខណៈដែលនារីជាសង្សាររត់ គេច ខ្លួនពីកន្លែង កើតហេតុ ដោយនាំយកទូរស័ព្ទ ដៃរបស់ជនរងគ្រោះ
ទៅជាមួយផងដែរ ។

ដោយមានករណីនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ហើយ នាំជនសង្ស័យ
ទៅកន្លែងប៉ុស្ដិ៍នគរបាល ។

ក្រោយការ សួរនាំជនសង្ស័យរូបនេះ សារ ភាពថា រូបគេ មានឈ្មោះដារ៉ា សុធី អាយុ ២១ឆ្នាំ ស្នាក់
នៅភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ដោយឡែកនារី ជាសង្សារ កំពុងរត់គេច
ខ្លួននោះ ឈ្មោះស្រី អ៊ិត អាយុជាង២០ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសាកសួរ និងកំពុង
កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ