CamNews

ព័ត៌មានជាតិ 

កូនថៅកែហាង នំបុ័ងបាយ័ន ផឹកស្រាស្រវឹង ជិះរថយន្តឡង់រ៉ូវែ បុកគេស្លាប់ពីរនាក់ នៅក្រុងតាខ្មៅ

ភ្នំពេញ៖ មនុស្សពីរនាក់ បានស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ កាលពីយប់ ម៉ោង
៩និង៣០នាទី ស្ថិត ក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដោយសាររថយន្ត
ឡង់រ៉ូវែ មួយគ្រឿងពាក់ ស្លាក់លេខ ភ្នំពេញ 2w-1119 បើកបរដោយឈ្មោះ ឈន ទិត ភេទ
ប្រុស អាយុ២២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវ
បានសមត្ថកិច្ច អះអាងបញ្ជាក់ថា ជាកូនថៅកែហាង នំបុ័ងបាយ័ន ។

តាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុអ្នកបើករថយន្ត បានចេញពីកម្មវិធី
ខួបកំណើតនៅ កោះពេជ្រ ដោយអាការៈស្រវឹងជោគ លុះទៅដល់ចំណុច កើតហេតុមុនផ្ទះ
លោកស្រី នុត សុខុម ស្ថិតក្នុងភូមិ ព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បានបុកជាមួយ
ជានឹង ម៉ូតូ Honda Cub C90 ពណ៌ខៀវ ពាក់ស្លាក់លេខ គ០០៥១ កច១ ជិះគ្នាពីរនាក់ ម្នាក់
ឈ្មោះ ជួន រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុងតាខ្មៅ នឹងម្នាក់ទៀតជាស្ត្រី ឈ្មោះ សុខ
ដានី ភេទស្រី អាយុ២២ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យអ្នកទាំងពីរ បាន
ស្លាប់ ដោយម្នាក់ ស្លាប់នៅកន្លែងកើតហេតុ នឹងម្នាក់ទៀតបានស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរនេះ ត្រូវបានបញ្ជាក់ថាករណីនេះ បង្កឡើងដោយអ្នកបើករថយន្ត
និងមានភាពស្រវឹងជោគ រហូតទៅដល់កម្រិតជាតិអាកុល 0,71Mg/L ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News