ថ្ងៃមួយ មានបុរសចំណាស់ម្នាក់ ចង់ទិញសត្វសេក ដ៏ឆ្លាត និង ចេះ និយាយមួយក្បាល  
ទុក សំរាប់និយាយគ្នាលេង  ពេលអផ្សុក។ បន្ទាប់មក គាត់   ក៏បានទៅហាងលក់សត្វ
 មួយកន្លែង។
បុរសចំណាស់៖ សួរ ម្ចាស់ហាង ថា តើលោក មានលក់សត្វសេក ចេះនិយាយ ទេ?
ម្នាស់ហាងឆ្លើយ៖ មាន ប៉ុន្តែ វាមានតំលៃថ្លៃណាស់ ព្រោះថា វាអាច និយាយបានពីរ
ភាសា (អង់គ្លេស និង ខ្មែរ)
បុរសចំណាស់៖ ល្អណាស់ ខ្ញុំត្រូវការសត្វសេក ដ៏ឆ្លាត និងចេះនិយាយបានពីរ ភាសា
ចឹង! បុរសចំណាស់ ក៏បន្តសួរទៀតថា  តើធ្វើដូចម្តេច  ទើបដឹងថា វានិយាយភាសាខ្មែរ
 ឬ ភាសា អង់គ្លេស? 
ម្ចាស់ហាងឆ្លើយ៖ អូហ៍! វាងាយស្រួសទេ! លោកគ្រាន់តែ ចាប់ទាញជើងខាងឆ្វេងរបស់
វា វានឹងនិយាយភាសាខ្មែរ  ទាញជើងខាងស្តាំរបស់វា   វានឹងនិយាយភាសា អង់គ្លេស។
បុរសចំណាស់៖ ចុះបើ ខ្ញុំទាញជើងទាំងពីរ របស់វា វានិយាយភាសា អ្វីដែរ?
រំពេចនោះ សត្វសេក ដែលនៅជិតនោះ ឆ្លើយថា " ធ្លាក់អញ...! អាងាប់...! "
ដោយ៖ វណ្ណៈ