CamNews

ព័ត៌មានជាតិ 

នគរបាល ខណ្ឌចំការមន ឃាត់ខ្លួនយុវជន ពីរនាក់ យកដុំថ្ម គប់កញ្ចក់ផ្ទះ ប្រជាពលរដ្ឋ ទាំងយប់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល ១ បានកើតឡើង ខណៈដែលជនសង្ស័យ ចំនួន ២ នាក់ ជិះម៉ូតូ
សេ ១២៥ មួយគ្រឿង មកឈប់នៅចំណុចផ្លូវលេខ៩៧ ជិតអធិការ ដ្ឋាននគរបាល ខណ្ឌចំការមន
ហើយពួកគេបានធ្វើ សកម្មភាព យកដុំថ្មគប់ កញ្ជាក់ ផ្ទះប្រជាពលរដ្ឋ   រហូតផ្អើលដល់នគរបាល
មូលដ្ឋានប៉ុស្តីផ្សារដើមថ្កូវ ចុះមកអន្ត រាគមន៍ដល់កន្លែងកើតហេតុភ្លាមៗនឹងឃាត់ខ្លួនជនសង្ស័យ
ទាំងនេះយកទៅកាន់ទីស្នាក់ការប៉ុស្តិ៍ដើម្បី បន្តការសាកសួរ ។

ហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ៩៧ នៅខាងជើងអធិការ ដ្ឋាននគរបាល ខណ្ឌ
ចំការមន ជាង១០ ម៉ែត្រ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង
ថា មុនពេលកើតមាន ហេតុការណ៍នេះគឺសាក្សី បានឃើញជនសង្ស័យចំនួន ២ នាក់ បានជិះម៉ូតូ
១គ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ   ភ្នំពេញ 1O 9925 ជិះមកឈប់ នៅកន្លែងកើត
ហេតុ រួចមួយសន្ទុះទំនងពួកគេបែកថ្នាំ ខ្លាំងពេក   បានរើសយកដុំថ្ម ទៅគប់ផ្ទះប្រជាពលរដ្ឋ បង្ក
ឲ្យមានការភ្ញាក់ផ្អើល ស្រែកឆោឡោ រហូទដឹងដល់នគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ ដែលកំពុងជិះម៉ូតូ
ល្បាត
ក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ ដោយក្រុមជនសង្ស័យបានធ្វើយកដុំ
ឥដ្ឋគប់មកលើសមត្ថកិច្ចមូលដ្ឋានទៀត   រត់ពួកគេព្យាយាមជិះម៉ូតូរត់គេចខ្លួនដែរ ប៉ុន្តែ ត្រូវ នគរ
បាលដេញព័ទ្ធចាប់វាយខ្នោះ ពួកគេយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីបន្ត
ធ្វើការសាក សួរ ។

គួរបញ្ជាក់ថា នៅកន្លែងកើតហេតុជនសង្ស័យម្តង ធ្វើឆ្តួតម្តងទៅជា នឹងបានរើសដុំថ្មគប់ ក្រុមអ្នក
កាសែត នឹងទូរទស្សន៍ រួមជាមួយសមត្ថកិច្ច ផ្អើលរត់ជាន់គ្នា  ប៉ុន្តែពុំបណ្តាលឲ្យនរណាម្នាក់ ត្រូវ
រងរបួសនោះទេ។ នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានប្រកែកថាពួកគេមិនបានប្រព្រឹត្តបទ
ល្មើសអ្វីទៀត ហេតុអ្វីឃាត់ខ្លួន ពួកគេ។ សមត្ថកិច្ចមូលដ្ឋាននៅមិនហ៊ានបញ្ជក់ថា  រឿងខាងលើ
នេះពាក់ព័ន្ធ នឹងករណីអ្វីឲ្យច្បាស់ទេ   ប៉ុន្តែគ្រាន់តែសមត្ថ កិច្ចបង្ហើបថា អាចជនសង្ស័យទាំង ២
នាក់ជាមនុស្សញៀនថ្នាំ   ហើយថ្ងៃនេះទំនងពួកគេញៀនថ្នាំច្រើនពេក   ធ្វើឲ្យវវេងស្មារតី មកធ្វើ
សកម្មភាពបែបនេះតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ   ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅ ឃុំខ្លួន
បណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ   ចំការមន រង់ចាំដោះស្រាយ បន្តសាកសួរ នឹង
កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News