CamNews

ព័ត៌មានជាតិ 

ដាំទឹកកំសៀវ អគ្គិសនីចោល ភ្លេច មើល ឆ្លងចរន្ដភ្លើង ឆេះផ្ទះល្វែងស្ដុក កម្ទេចកំណាត់ ផ្នែកខាងក្រោយ អស់

-ផ្ទះប្រជាពលរដ្ឋ ក្បែរពេទ្យធំ ត្រូវ ភ្លើងឆេះ តែប្រជាពលរដ្ឋ ជួយពន្លត់ទាន់

ភ្នំពេញ ៖ ដោយសារតែម្ចាស់ផ្ទះ ដែល បើករកស៊ីខាងសិប្បកម្ម ស្ដុកកម្ទេចកំណាត់ នៅក្នុង
ផ្ទះល្វែងរបស់ ខ្លួន ធ្វេសប្រហែស ដោយសារតែដាំទឹកកំសៀវ អគ្គិសនីទុក ចោលភ្លេចមើល
បណ្ដាលឱ្យទុស្សេខ្សែភ្លើង ឆាបឆេះហុយផ្សែងខ្មួងខ្មាញ់ ប៉ុន្ដែ ត្រូវបាន អាជ្ញាធរ សមត្ថកិច្ច
និងក្រុមពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ជួយចេញអន្ដរាគមន៍ បាញ់
ពន្លត់ភ្លាមៗមិន បណ្ដាលឱ្យរងការខូចខាត និងមាន គ្រោះ មហន្ដរាយធ្ងន់ធ្ងរនោះឡើយ ។

ករណីអគ្គិភ័យឆេះផ្ទះល្វែង ស្ដុកកម្ទេច កំណាត់ បង្កឱ្យភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ ខាងលើ
នេះបានកើត ឡើង កាលពីវេលា ម៉ោង ១រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅ
ផ្ទះល្វែងតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ភូមិត្រញំងទា សង្កាត់ត្រញំង ក្រសាំង ខណ្ឌពោធិ៍
សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍នៅ កន្លែងកើត
ហេតុនោះ បាន ឱ្យដឹងថា ម្ចាស់ ផ្ទះល្វែងដែលត្រូវភ្លើងឆាបឆេះមុនគេមាន ឈ្មោះ សុខ ពិសិដ្ឋ
អាយុ ៤២ឆ្នាំ ជាម្ចាស់ សិប្ប កម្ម ។ សមត្ថកិច្ចបានបន្ដថា អគ្គិភ័យ ខាងលើបណ្ដាលមកពី
ទុស្សេខ្សែភ្លើង មកពី ការដាំទឹកកំសៀវ ហើយ បានបន្ដទៅឆាប ឆេះផ្ទះល្វែង ដែលនៅជាប់ៗ
គ្នាបណ្ដាលឱ្យ ខូចខាត នៅប៉ែកខាងក្រោយចំនួន៤ផ្ទះ ។

សមត្ថកិច្ចបានបន្ដថា ក្រោយទទួលព័ត៌ មានភ្លាម សមត្ថកិច្ច និងអាជ្ញាធរបានទាក់ទងទៅ
ក្រុមជួយសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូច លេខ ៧០ ចេញមក ជួយអន្ដរាគមន៍
បាញ់ពន្លត់ទើបមួយសន្ទុះក្រោយ មក ភ្លើងបានរលត់ទៅវិញ ដោយ មិនបង្កមហន្ដរាយ និង
គ្រោះថ្នាក់ធ្ងន់ធ្ងរ ឬ បាត់បង់ទ្រព្យសម្បត្ដិ ដោយ សារអគ្គិភ័យ ច្រើននោះឡើយ ។

យ៉ាងណាក៏ដោយទំហំ នៃការខូចខាតជារួម ដែលបណ្ដាលមកពី គ្រោះ អគ្គិភ័យខាងលើ
មិនទាន់មានការ បញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ កំពុងតែ ធ្វើកំណត់ហេតុ និងសួរនាំ ម្ចាស់
សិប្បកម្ម ព្រមទាំងម្ចាស់ផ្ទះល្វែង ដែលនៅជាប់ផ្ទះ កើតហេតុនោះ ។

ដោយឡែកកាលពីព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៣ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលមាន
ទីតាំង ស្ថិត នៅជាប់មន្ទីរពេទ្យព្រះ កេតុមាលា ហៅពេទ្យធំ ក៏ត្រូវអគ្គិភ័យឆាប ឆេះផងដែរ
ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ចេញជួយអន្ដរាគមន៍ ពន្លត់ទាន់ពេលវេលា។

ភ្លាមៗនោះគេក៏បាន សង្កេតឃើញ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្ដិ ដឹកនាំ
ក្រុមការងារមួយចំនួន ចុះទៅកាន់កន្លែងកើតហេតុផង ដែរ ។យ៉ាង ណាក៏ដោយ មិនទាន់
ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យខាងលើនេះ កើតឡើង នោះទេ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news