មន្រ្តីសាលាក្រុង Zhenzhou ខែត្រ Henan ប្រទេសចិនឈ្មោះ Wang Xiaolei ដែលគេដាក់រហ័ស
នាមថាអ្នកតាក្បាលជ្រូកនោះ កាលពីពេលថ្មីៗនេះ មានលេចចេញវីដេអូមួយដែលបង្ហាញពីភាព
ឃោរឃៅរបស់មន្រ្តីរូបនេះអាងអំណាច ប្រើប្រាស់ហឹង្សាលើប្រជាពលរដ្ឋស្លូតត្រង់។
វីដេអូនេះគឺប្រពន្ធរបស់លោក Wang បានបណ្ដើរប្ដីទៅហាងទូរសព្ទមួយនៅក្នុងទីក្រុងហើយទំ
នងជាមិនស្រួលជាមួយបុគ្គលិកទទួលភ្ញៀវ មិនដឹងជាមានរឿងហេតុអ្វី លោកស្រីប្រពន្ធលោក
Wang បាននិយាយខ្លាំងៗ ចង្អុលមុខបុគ្គលិកហាងយ៉ាងប៉ាច់ៗ ហើយស្រាប់តែពេលនោះគេបាន
ឃើញលោក Wang យកធុងសំរាមមួយមកបោកក្បាលនារីម្នាក់នោះ ហើយបើកការវាយប្រហារ
យ៉ាងចាស់ដៃតែម្ដង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ wotshappening