CamNews

ប្លែកៗ 

មិនគួរឲ្យជឿ!បុរសម្នាក់ទិញ Iphone X ចំនួន ២៥ គ្រឿង ដើម្បីសុំមិត្តស្រីរៀបការ ចុងក្រោយក៏ទទួលបានចម្លើយ..

ចិន ៖ បុរស​ជនជាតិ​ចិនម្នាក់ ដែលរស់​នៅ​ក្នុង​ខេត្ត Shenzen មួយរូបបានលត់ជង្គង់សូម​មិត្តស្រីខ្លួនរៀបការ ខណៈពេលដែលនាងកំពុងតែមានអាយុ ២៥ ឆ្នាំ នៅក្នុងថ្ងៃដែលទូរសព្ទ័ Iphone X ចេញលក់នៅលើទីផ្សារជាផ្លូវការ ។ 

Game Programmer ជនជាតិចិនរូបនេះ ត្រូវបានវេបសាយក្នុងស្រុកចិន បានចុះផ្សាយថា លោកបានទិញ Iphone X ចំនួន ២៥ គ្រឿង ព្រោះតែសង្សារលោកមានអាយុ ២៥ ឆ្នាំដែរ ។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នេះថែមទាំងរៀបចំជាបេះដូង ហើយពង្រាយផ្កាកុលាបអបជាមួយនិងទូរសព្ទ័ទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា បុរសម្នាក់ទិញដែលបាន Iphone X ចំនួន ២៥ គ្រឿង ដើម្បីសុំមិត្តស្រីរៀបការ ចុងក្រោយក៏ទទួលបានចម្លើយយល់ព្រមពីនាង ហើយទូរសព្ទ័ទាំងអស់នោះ ក៏ត្រូវបានចែកចាយទៅក្រុមគ្រួសារខាងស្រី និងមិត្តភក្តិរបស់នាងតែម្តង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shanghaiist


Tags: Chinese Strange news