CamNews

ព័ត៌មានជាតិ 

បាត់ខ្លួនបីថ្ងៃ ម៉ែឪ​ ភ័យខ្លាចកូន ចាញ់ បោកប្រុស រត់ទៅប្តឹងសមត្ថកិច្ច ពេលរកឃើញនាង នៅជាមួយស្រីស្នេហ៍

ខេត្តបន្ទាយមានជ័យ៖     នាងក្រមុំបាត់ខ្លួនបីថ្ងៃ ម៉ែឪភ័យ ខ្លាចកូនចាញ់ បោកប្រុស រត់ទៅប្តឹង
សមត្ថកិច្ច ពេល កម្លាំង អ ហ ក្រុងប៉ោយប៉េត   រកឃើញនាង កំពុងនៅ ជាមួយស្រីស្នេហ៍ ភេទ
ស្រីដូចគ្នាទៅវិញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នៅភូមិទួលពង្រ សង្កាត់ផ្សារកណា្តល។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត   បានឲ្យដឹងកាលពី  ថ្ងៃទី៣០ ខែសីហា ឆ្នាំ
២០១៣ថា នាងក្រមុំដែលបាត់ខ្លួនមានឈ្មោះគឹម សុវិន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ កំពង់
សំបួរ ឃុំសំរោង ស្រុកឯកភ្នំ  ខេត្តបាត់ដំបង   នាងបានបាត់ខ្លួន ពីផ្ទះកាលពីវេលាម៉ោង ២ និង
៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ។

លោកមេបញ្ជាការ បានបន្តថា ក្រោយពីទទួល បានពាក្យ បណ្តឹងពីលោកម ចំរើន អាយុ ៥១ឆ្នាំ
និង លោកស្រី អ៊ុក សុវណ្ណ អាយុ ៤៥ឆ្នាំ  បានមកប្តឹងសុំ  ឲ្យកម្លាំង អ ហ ជួយរកកូនក្រ មុំគាត់
អាយុ ជាង២៤ឆ្នាំបានរត់ចេញពីផ្ទះ  ដោយមិនដឹងមូលហេតុ   ព្រោះពួកគាត់បារម្មណ៍ខ្លាចមាន
ជនខិលខូច ល្បួងយកទៅលក់នៅថៃ ឬចាញ់បោកប្រុស  លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ
ក៏រក ឃើញនាងក្រមុំនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ កំពុងតែរស់នៅយ៉ាងផ្អែមល្ហែម
ជាមួយ ស្រីស្នេហ៍ ភេទស្រីដូចគ្នាឈ្មោះ បឿន ស្រីនឿត អាយុ២៨ឆ្នាំ (ស្រីចរិតប្រុស) ទៅវិញ។

លោក ហម ម៉ុត បញ្ជាក់ថា   យោងតាមបទបញ្ជាការ  របស់លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង
មេបញ្ជាការរង អ ហ លើផ្ទៃប្រទេស និង ជាមេបញ្ជាការអ ហ ខេត្ត បន្ទាយមានជ័យ  នាងក្រមុំ
ទាំងពីរនាក់    ត្រូវបាននាំយកមក  សួរនាំ ដោយពួកនាងបាននិយាយថា    ពួកគេទាំងពីរនាក់
ស្រលាញ់គ្នាដោយ គ្មាននណាចាប់បង្ខំទេ គឺបានស្រលាញ់គ្នាតាំង ពីពួកគេទៅធ្វើការនៅរោង
ចក្រឯរាជធានី ភ្នំពេញ   មកម្លេះ ។ ក្រោយសួរនាំសមត្ថកិច្ចធ្វើការ អប់រំរួចនាង ក្រមុំស្រលាញ់
ស្រីភេទ ដូចគ្នានេះត្រូវបានប្រគល់ឲ្យ ឪពុក ម្តាយ នាំយកទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ហើយ
កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News