CamNews

ព័ត៌មានជាតិ 

លួចឡើង ចូលពួនសម្ងំរើ កកាយទ្រព្យ សម្បត្តិ ទាល់តែ ម្ចាស់ផ្ទះមកទាន់ ត្រូវប្រជា ពលរដ្ឋ ព្រួតវាយសន្លប់

ភ្នំពេញ៖ ប្រជាពលរដ្ឋបាន ព្រួតវាយលើជន សង្ស័យម្នាក់ឲ្យរងរបួស សន្លប់ស្តូកស្តឹង ខណៈ
ដែលរូបគេ បន្លំចូលក្នុងផ្ទះលេខ៣០៩ ដែលមានទីតាំងស្ថិត នៅផ្លូវ លេខ៣៨៨ កែង២០៥ ក្នុង
សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី០២ ខែ
កក្កដា ឆ្នាំ២០១៣ បំណងចូលលួចទ្រព្យ សម្បត្តិ ក្នុងផ្ទះ ម្ចាស់ទីតាំងខាងលើ ហើយក៏ត្រូវម្ចាស់
មកពីធ្វើការវិញឃើញទាន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរ
កន្លែងកើត ហេតុនោះ មកចោមរោមមើល និងបាននាំគ្នាព្រួតវាយយុវជន ដែលជាចោរ រហូត
ដល់សន្លប់។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុ ជនសង្ស័យខាងលើ
នេះ បានលបលួចចូលទៅក្នុងទីតាំងផ្ទះខាងលើ ហើយបានឡើង ទៅជាន់ទី២ ដើម្បីពួនសម្ងំ
ក្នុងបន្ទប់ ដោយរូបគេបានព្យាយាមកកាយរកមើលទ្រព្យសម្បត្តិនិងរបស់មានតម្លៃផ្សេងៗដែល
មាននៅក្នុងបន្ទប់នោះ បំណងលួចយក ចេញមកខាងក្រៅ តែក៏ត្រូវម្ចាស់ផ្ទះដែលទើបតែចេញ
ពីធ្វើការឡើងទៅឃើញ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ដល់អ្នកជិតខាងដែលរស់នៅ
ក្បែរនោះ នាំគ្នាមកចោមរោមព្រួតវាយជនសង្ស័យឡើងទ្រោមខ្លួន រហូតដល់សន្លប់បាត់ស្មារតី បើកុំតែបានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលវេលា និងនាំខ្លួនជនសង្ស័យ ទៅកាន់ទីស្នាក់
ការនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ