CamNews

ព័ត៌មានជាតិ 

ឆេះហាងកាហ្វេ T-Coffee នៅជិត ផ្សារទួលទំពូង

ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះ ហាងកាហ្វេ មួយកន្លែង យីហោ T-Coffee ដែលមានទីតាំង ស្ថិតនៅតាមផ្លូវលេខ ១៦៣ កែងផ្លូវលេខ៤៧២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅវេលា ម៉ោងប្រមាណ ១១៖២០នាទី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ ប៉ុន្តែត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតហេតុ ជួយពន្លត់ទាន់ ក្នុងរយះពេល ជាង១០នាទី ។

សេចក្តីរាយការណ៍ ពីកន្លែង កើតហេតុ បានឲ្យដឹងថា ក្រោយពីមានករណីនេះ កើតឡើង កម្លាំងនគរបាល ពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តមួយគ្រឿង ទៅជួយអន្តរាគមន៍ ផងដែរ។ លោក នេត វត្ថា បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ហុង រ៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ ។

លោកបានបញ្ជាក់ថា មូលហេតុដែលនាំមានអគ្គិភ័យនេះកើតឡើង បណ្តាលឲ្យមកពីជាងផ្សារពិដាន បណ្តាលឲ្យឆេះ ។ បើតាមលោក នេត វត្ថា ទំហំនៃការខូចខាត ប្រហែល២០ភាគរយប៉ុណ្ណោះ ហើយបានប្រើរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news