CamNews

ព័ត៌មានជាតិ 

ក្រុមស៊ីម២ទៀតហើយ ចូលលួចដល់ក្នុងរថយន្ដយកអស់ ៩៥០ដុល្លារ ខណៈម្ចាស់ជាប់និយាយទូរស័ព្ទ ហើយមិនបានចាក់គន្លឹះ

ភ្នំពេញៈ ជូនប្រពន្ធ ទៅផ្សារស៊ីតធីម៉ល រួចអង្គុយចាំក្នុងរថយន្ដ ត្រូវក្រុមស៊ីមពីរ តែងខ្លួនជា
មនុស្សស្រីសម្រុកចូល ក្នុងរថយន្ដ ឆក់យកលុយអស់ចំនួន ៩៤០ដុល្លារ ដែលហេតុការណ៍
នេះ បានកើតឡើង កាលពីវេលាម៉ោង ២១ និង ១៥នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
នៅមុខផ្សារស៊ីតធីម៉ល តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានី
ភ្នំពេញ ។ ក្រោយកើតហេតុជិតមួយម៉ោង ទើបគេឃើញវត្ដមាននគរបាល ប៉ុស្ដិវាលវង់ ទៅ
អើតមើល ទីបញ្ចប់ជនរងគ្រោះ បានត្រឹមដាក់ពាក្យបណ្ដឹងប៉ុណ្ណោះ ។

តាមប្រភពបញ្ជាក់ថា ក្រុមខ្ទើយស៊ីមពីរនេះ ជាមុខសញ្ញាចាស់ ហើយត្រូវនគរបាលខណ្ឌ ៧
មករា ចាប់បាន ជា ញឹកញាប់ដែរ ហើយកន្លែងគេរកស៊ីភាគច្រើន នៅក្នុងស្ដាតអូឡាំពិក ព្រោះ
សម្បូរភ្ញៀវ មានរថយន្ដទំនើប ទៅ ហាត់ប្រាណនៅទីនោះ រហូតដល់ពេលយប់ ក្រុមស៊ីមពីរនេះ
ចេញរកស៊ីនៅទីប្រជុំជន ដូចជាផ្សារទំនើបរាត្រី កន្លែងក្លឹបកំសាន្តសប្បាយជាដើម ។

ប្រភពព័ត៌មាន ពីបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជូនប្រពន្ធទៅផ្សារ
ទំនើបស៊ីធីម៉ល ហើយបានហូតកាបូបលុយ ពីក្នុងហោប៉ៅខោ យកប្រាក់ឲ្យប្រពន្ធ១០០ដុល្លារ
ចូលផ្សារ រួចមិនបានយកទុកវិញទេ ដាក់នៅក្នុងរថយន្ត ហើយបានអង្គុយនិយាយទូរស័ព្ទ ដោយ
មិនបានឡុកសោរថយន្តទេ ខណៈពេលកំពុងតែ អង្គុយនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យជា
ភេទទី៣ ម្នាក់ បានបើកទ្វាររថយន្ត ចូលទៅអង្គុយក្នុងរថយន្ត ធ្វើឲ្យ ម្ចាស់រថយន្តប្រាប់ឲ្យចេញ
ក្រៅវិញ ត្រូវជនសង្ស័យនោះ ឆក់បានកាបូបលុយរត់ចេញមកវិញ ឡើងជិះម៉ូតូម៉ាក អាយខុន
របស់បក្ខពួកគេម្នាក់ទៀត ដែលបញ្ឆេះនៅឈប់ចាំជិតនោះ រួចជាស្រេចបើកចេញទៅបាត់ ។

បុរសជាម្ចាស់កាបូប បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល វាលវង់ដោយប្រាប់ថា នៅក្នុង
កាបូប ដែលជន សង្ស័យឆក់យកទៅបាត់នោះ មានប្រាក់ចំនួន ៩៥០ដុល្លារ មានកាតគ្រីរថយន្ត
មួយសន្លឹក កាតគ្រីម៉ូតូ ១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ