CamNews

ព័ត៌មានជាតិ 

រថយន្តដឹកទំនិញ ធុនធំបុកគ្នា របួសធ្ងន់ម្នាក់

ព្រះសីហនុៈ គ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តដឹកទំនិញ ធុនធំ២គ្រឿងបុកគ្នា
បណ្តាល ឲ្យរងរបួសធ្ងន់ អ្នកបើកបរម្នាក់ នៅផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង ១៨និង១០នាទី
ល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣   ត្រង់ចន្លោះ  គីឡូម៉ែត្រលេខ ១៤១និង១៤២ ក្បែរផ្លូវបំបែក
ស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៍ឯក នួន ហុង អធិការរងនគរបាល ស្រុកកំពង់សិលា  បានមានប្រសាសន៍ឱ្យ
ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត២គ្រឿង  ម៉ាក ហ៊្វីណូ ពណ៌ស្លារទុំ ពាក់
ស្លាកលេខ ភ្នំពេញ 3D-9789ទិសដៅភ្នំពេញ ទៅខេត្តព្រះសីហនុ  ជាកម្មសិទ្ធិ   របស់ក្រុមហ៊ុន
ផាត់ ប៊ុន    អ្នកបើកបរឈ្មោះ អាន រិទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ
៣៨៤ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ   រងរបួសស្រាល បានបុកជាមួយ
រថយន្តម៉ាក HYANDAIពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1689 ដឹកស៊ីម៉ង់  កម្មសិទ្ធិរបស់
ក្រុមហ៊ុន គារធី ក្នុងទិសដៅបញ្ច្រសទិសគ្នា បណ្តាលឱ្យអ្នកបើកបររបួសធ្ងន់ត្រូវបានគេបញ្ជូន
ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗបាត់ទៅ ។

តាមការបញ្ជាក់ពីប្រភពដដែលបានឲ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពីរថយន្ត
ហ៊្វីណូ ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បានចុះចំណោទហើយផ្លូវកោងផងនោះទើបបួង
ចង្កូត ទៅស្តាំដៃ របស់ខ្លួនមិនទាន់ ក៏រំលោភចូលផ្លូវម្ខាងទៀត បណ្តាលឱ្យបុកគ្នាតែម្តងទៅ ។
ទោះបីជាយ៉ាងណា  ក៏ដោយ គ្រោះថ្នាក់នេះមិន    បណ្តាលឱ្យស្ទះផ្លូវនោះឡើយ ដោយសារ
រថយន្តបង្កធ្លាក់ទៅម្ខាងផ្លូវឯណោះ  នេះបើតាមការអះអាង របស់លោកអធិការរង ស្រុកកំពង់
សិលា ដដែលនេះ ហើយការដែលស្ទះនេះ   គឺបណ្តាលមកពីអ្នកដំណើរពេលមកដល់ចំណុច
នេះនាំគ្នាបង្អង់ល្បឿន ដើម្បីមើលហេតុការណ៍នេះ តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News