បាត់ដំបងៈ នគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមពាក្យ របស់ម្តាយជនរងគ្រោះ
ពីបទរំលោភ អនីតិជន អាយុ៥ឆ្នាំ កាលពីវេលាម៉ោង១៥ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុច
ភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក រួចកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅស្នងការ នគរ
បាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
លោកអនុសេនីយ៍ឯក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ
ដែល សមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ញឹម ចាន់នឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើចម្ការ មាន
ទីលំនៅភូមិ កកោះឃុំបារាំង ធ្លាក់ស្រុកភ្នំព្រឹក។ ចំណែកជនរងគ្រោះ មានអាយុ៥ឆ្នាំ មានទីលំនៅ
ភូមិ ជាមួយគ្នាខាងលើ ។
តាមសម្តីម្តាយ ជនរងគ្រោះឈ្មោះ ហេង ចិន្តា អាយុ ៣២ឆ្នាំ បានរៀបរាប់ ក្នុងពាក្យបណ្តឹង ប្រាប់
សមត្ថកិច្ចថា នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ ខែសីហា កូនស្រីរបស់បាននិយាយ ប្រាប់ខ្លួនថា នៅ
ចន្លោះម៉ោង៣រសៀលថ្ងៃដដែលកូនស្រីរបស់គាត់បានទៅលេងផ្ទះតា របស់វាឈ្មោះ កុច សុភឿន
អាយុ៤៩ឆ្នាំដែលមានចម្ងាយពីផ្ទះខ្លួនប្រហែល៣០០ម៉ែត្រ ពេលកូនស្រីទៅដល់រត់លេងជាធម្មតា
លុះដល់ចាស់ៗ មានដេកលក់អស់ជនសង្ស័យបានហៅនាង មកជិតរួចធ្វើសកម្មភាព យកប្រដាប់
ភេទ មកត្រដុះប្រដាប់ក្មេង រហូតដល់ចេញទឹកកាមប្រឡាក់ពេញខ្លួននាង ហើយក៏ដើរចេញទៅផ្ទះ
បាត់ទៅ។ លុះដល់ពេលល្ងាចកូនស្រី និយាយប្រាប់ម្តាយឲ្យដឹងរឿង រួចក៏ទៅប្តឹង សមត្ថកិច្ចឲ្យ
ជួយ អន្តរាគមន៍ តែម្តង។ ក្រោយពីបាន ទទួលពាក្យបណ្តឹង ហើយសមត្ថកិច្ច បានចុះធ្វើការឃាត់
ខ្លួនជនសង្ស័យ នាំយកមកអធិការ ស្រុកដើម្បីសួរនាំ។
ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនគ្រាន់តែបានយក ប្រដាប់ភេទមកញល់ត្រដុះ លើប្រភេទ
នាង រហូតដល់ចេញ កាមបាន សម្រេចពិតប្រាកដមែនតែមិនបានស៊ីជម្រៅនោះទេ។
បច្ចុប្បន្នកម្លាំង ជំនាញកំពុងកសាង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅ ស្នងការដ្ឋាននគរបាល
ខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល