CamNews

ព័ត៌មានជាតិ 

កម្មករ ដឹកនំប៉័ង បុកទ្វាររថយន្ដ ព្រះ រាជអាជ្ញារងម្នាក់ សងអស់ ១១០ដុល្លារ

ភ្នំពេញ ៖ កម្មការដឹកនំប៉័ង តាមម៉ូតូ ម្នាក់ បានបើកបុកទ្វារ រថយន្ដរបស់ ព្រះរាជអាជ្ញារងម្នាក់
ហើយត្រូវសងលុយព្រះរាជ អាជ្ញារង ដែលគេមិនស្គាល់ឈ្មោះ ចំនួន ១១០ដុល្លារ បន្ទាប់ពីថៅ
កែរបស់កម្មកររូប នេះ ពីដំបូងមានការប៉ះពារសំដីគ្នាមួយប្រាវ ខណៈដែលព្រះរាជអាជ្ញារងរូប
នេះ ទារ សំណង រហូតដល់ ៣០០ដុល្លារ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ រវាងកម្មករ
ដឹកនំប៉័ង តាមម៉ូតូ និងរថយន្ដ របស់ព្រះរាជអាជ្ញារងមួយរូប ដែលគេមិន ស្គាល់ឈ្មោះ បានកើត
ឡើងកាលពីវេលា ម៉ោងប្រមាណ ៣និង ៣០នាទីរសៀលថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ ២០១៣ ស្ថិត
នៅតាម បណ្ដោយផ្លូវលេខ ១៤៣ ក្នុងសង្កាត់បឹង ព្រលិត ខណ្ឌ ៧មករា ។

សេចក្ដីរាយការណ៍ ពីសាក្សីដែលបាន ឃើញគ្រោះថ្នាក់ ចរាចរនេះបានឱ្យដឹងថា មុនពេលកើត
ហេតុ បុរសម្នាក់ជាកម្មករដឹក នំប៉័ង បានធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ១៤៣ ក្នុងទិសដៅពី
ត្បូងទៅជើង លុះដល់ ចំណុចកើតហេតុ ខណៈដែលរថយន្ដលុច្ស ស៊ីស ១គ្រឿង RX 400 ពណ៌
ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2V-5398 ធ្វើដំណើរ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែម៉ូតូរបស់
កម្មករ ដឹកនំប៉័ង បុកទ្វាររថយន្ដតែម្ដង ។

ក្រោយ កើតហេតុ អ្នកបើករថយន្ដដែលសមត្ថកិច្ច លួចបង្ហើបថា ជាព្រះរាជអាជ្ញារងមួយរូប បាន
ទារលុយពីកម្មករដឹកនំប៉័ង រហូតដល់ ៣០០ដុល្លារ ។ ពេលនោះកម្មកររូបនេះបាន ហៅថៅកែរបស់
ខ្លួនមកចរចា ដោយសារ តែបើកម៉ូតូ បុករថយន្ដរងការខូចខាតបន្ដិច បន្ដួច ។

សាក្សីបានបន្ដទៀតថា នៅពេលដែល ថៅកែរបស់ខ្លួន បានមកដល់ចំណុចកើត ហេតុ ក៏ប៉ះពាក្យ
សំដីជាមួយម្ចាស់រថយន្ដ មួយប្រាវ ប៉ុន្ដែ ទំនងចាញ់ប្រៀប ព្រោះ ម្ចាស់រថយន្ដមានតួនាទីខ្ពស់នៅ
សាលាដំបូង រាជធានីភ្នំពេញផងនោះ ថៅកែនំប៉័ងក៏សុខ ចិត្ដសងលុយ ចំនួន១១០ដុល្លារ ដោយ
លុយ ដុល្លារចំនួន ១០០ និងលុយខ្មែរចំនួន ៤ម៉ឺន រៀល ។

យ៉ាងណាក៏ដោយ នគរបាលចរាចរ ខណ្ឌ ៧ មករា មិនបានប្រាប់ឈ្មោះព្រះរាជ អាជ្ញារងរូបនោះ
ឡើយ ។ ជាមួយគ្នានេះ សមត្ថកិច្ច ខណ្ឌ៧មករា បានអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាង
លើនេះ បានកើតឡើងនៅក្នុងទឹកដីខណ្ឌចំការមនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ