CamNews

ព័ត៌មានជាតិ 

ចោរលួចគាស់ផ្ទះ អស់ជិត ២ម៉ឺនដុល្លារ

កំពត ៖ នៅវេលាព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ កម្លាំងសមត្ថកិច្ច នគរបាលជំនាញ
បច្ចេកទេស នៃស្នងការដ្ឋានខេត្ត ក្រោយពីជនរងគ្រោះជា ម្ចាស់ផ្ទះបានដាក់ពាក្យប្តឹងរួចមក
គឺកម្លាំងខាងលើបានចុះដល់ផ្ទះរបស់ជន រងគ្រោះ ដើម្បីធ្វើកោសល្យវិច័យ វែកមុខសញ្ញាចោរ
លួចគាស់ផ្ទះខាងលើ នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ចោរលួចគាស់ផ្ទះនេះ គឺចន្លោះពីម៉ោង ១២ និង៣០នាទី
ថ្ងៃត្រង់ ដល់ម៉ោង ៤ និង៣០នាទីរសៀល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅផ្ទះជនរង
គ្រោះឈ្មោះ គង់ ប៊ុនធិញ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ សាន់ គន្ធា អាយុ ២៧ឆ្នាំ
ស្ថិតក្នុងភូមិសំ រោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

នគរបាលមូលដ្ឋានដដែល បានឲ្យដឹងទៀតថា ម្ចាស់ផ្ទះជាប្រពន្ធឈ្មោះ សាន់ គន្ធា បានប្រាប់
នគរបាលថា ចោរគាស់បង្អួចផ្ទះខាងក្រោយចូលក្នុង ផ្ទះគាស់ទូកញ្ចក់ដាក់វីដេអូ រើកកាយយក
លុយអស់១៨.០០០ដុល្លារ និង លុយខ្មែរអស់ ១៨លានកន្លះ (១៨៥.០០០រៀល) ខណៈម្ចាស់ផ្ទះ
២នាក់ ប្តី- ប្រពន្ធចេញទៅមើលស្រែនៅម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ដល់ម៉ោង ៤ និង ៣០នាទី
រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៣ ទើបត្រឡប់មកដល់ផ្ទះ វិញ ស្រាប់តែឃើញអីវ៉ាន់រប៉ាត់រប៉ាយ
ហើយរកមើលលុយគ្មាននៅអ្វីបន្តិច ទេ ។ បច្ចុប្បន្នកម្លាំងនគរបាល បច្ចេកទេស សហការគ្នាជា
មួយនគរបាលមូល ដ្ឋាន កំពុងធ្វើកោសល្យវិច័យស្រាវជ្រាវរកមុខសញ្ញា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News