ភ្នំពេញ ៖ អគ្គិភ័យមួយ បានកើតឡើង នៅភោជនីយដ្ឋាន និងសណ្ឋាគារផ្កាឈូក ទិព្វ១ ដែលមានទីតាំងស្ថិតនៅសង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក បានបង្កឱ្យមាន ការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជាពិសេស អ្នករៀបចំពិធីមង្គលការ និង ភ្ញៀវដែលកំពុងចូលរួម បាននាំគ្នារត់ចេញ ប្រសាច ប៉ុន្ដែ អគ្គិភ័យខាងលើនេះ បាន រលត់ទៅវិញ ក្រោយពីមានការជួយអន្ដរា គមន៍ភ្លាមៗ របស់កម្លាំងសមត្ថកិច្ចនៅទី នោះ ។
យោងតាមសេចក្ដីរាយការណ៍ ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីអគ្គិភ័យ ខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលាម៉ោង ១០ និង៥៥នាទីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៤ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បាន បញ្ជាក់ថា អគ្គិភ័យខាងលើនេះបានកើត ឡើងចេញពីកន្លែងធ្វើម្ហូប ប៉ុន្ដែ មិនទាន់ដឹង ប្រាកដថា មកពីមូលហេតុអ្វីនោះទេ ។ យ៉ាងណាក៏ដោយ អគ្គិភ័យខាងលើមិន បណ្ដាលឱ្យមានការរីករាលដាល និងបង្កជា លក្ខណៈធ្ងន់ធ្ងរឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល