កណ្តាល ៖ អំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើង រវាងកូនចុងនិង ឪពុកចុង ស្រវឹងស្រឿងៗ បានមករករឿង ប្រពន្ធ ដោយសារតែមិនទុក បាយឲ្យបុរសជាប្តី ហូប ឃើញដូច្នេះ កូនចុង ក៏ដើរចូលទៅ ឈ្លោះប្រកែក ជាមួយឪពុកចុង រហូតកាប់ចាក់គ្នា រវាងឪពុកចុង និងកូនចុង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ទាំងសងខាង ។
ហេតុការណ៍កាប់ប្រហារគ្នា នេះ បានកើងឡើង កាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសជាឪពុកចុងនោះឈ្មោះ យ៉ែម អឿន អាយុ ៤២ឆ្នាំមុខរបរកសិករ រស់នៅក្នុងភូមិ ឃុំ កើតហេតុ រងរបួសត្រង់ថ្ងាស់ខាងស្ដាំ ដាច់ដល់លលាដ៍ចំនួន១ កន្លែង និងមុតក្រោម ចង្ការខាងឆ្វេង ចំនួន១កន្លែង រងធ្ងន់ធ្ងរ ឯ បុរសជាកូនចុង ឈ្មោះ ម៉ាង តុញ អាយុ២៩ឆ្នាំ មុខរបរ លក់ចាប់ហ៊ួយ រស់នៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង រងរបួសមុតត្រង់ពោះ ខាងស្ដាំ១កន្លែង អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជយ័ជំនះ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ចំណែកម្តាយរបស់ជន រងគ្រោះ មានឈ្មោះ ថ្លោះ. សេម អាយុ៥២ឆ្នាំ មានមុខរបរកសិករ ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុបុរស ត្រូវជាប្តីចុង ឬឪពុកចុង មានសភាពស្រវឹងស្រា រករឿង ប្រពន្ធចុង ព្រោះមិនទុកបាយឲ្យខ្លួនហូប បានប្រកែកគ្នាយ៉ាងតឹងមាត់ តឹងកពេលនោះ ក្រោយមក ក៏បានឈ្លោះប្រកែកជាមួយកូនចុង រហូតឈានទៅវាយកាប់គ្នា ពីរនាក់ឪពុកចុង និងកូនចុង បណ្តាលឲ្យ រងរបួសធ្ងន់ទាំងសងខាង ភ្លាមៗនោះនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញស្ថានភាព អ្នកទាំងមានស្នាមរបួសធ្ងន់ពេកក៏ ហៅរថយន្តសង្គ្រោះដឹក យកទៅកាន់មន្ទីរពេទ្យជ័យជំនះ ដើម្បីជួយ សង្គ្រោះសិន ហើយក្នុងនោះដែរបានដកហូត វត្ថតាងកាំបិតផ្គាក់១និងកាំបិតតូច ចុងស្រួច១ផងដែរ៕