CamNews

ព័ត៌មានជាតិ 

ទុស្សេខ្សែភ្លើង ឆេះរាលដល់កុងម៉ា នៅ ផ្ទះអ្នកគ្រូបង្រៀន សាលាតិចណូ

ភ្នំពេញ ៖ ផ្ទះជួលលេខ ៤៥៧ តាមផ្លូវ ២៤បេតេ ភូមិត្នោតជ្រុំមួយ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ដែលសមត្ថកិច្ចអះអាង ថា ជាផ្ទះរបស់អ្នកគ្រូ ជិន ម៉ារី អាយុ ៦០ ឆ្នាំ បង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាហៅ សាលាតិចណូ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ បានរងការ ឆាបឆេះ ក្រោយពីមានហេតុការណ៍ទុស្សេ ខ្សែភ្លើង ហើយឆេះរាលដាលដល់កុងម៉ា នៅក្នុងផ្ទះ ។

អាជ្ញាធរមូលដ្ឋានបាននិយាយថា មុន ពេលកើតហេតុ ខណៈដែលម្ចាស់ផ្ទះជាប្ដី ឈ្មោះ កាន់ គុជ អាយុ ៦២ឆ្នាំ នៅផ្ទះតែ ម្នាក់ឯអ រីឯប្រពន្ធទៅបង្រៀនសិស្សស្រាប់ តែទុស្សេខ្សែភ្លើង ចេញពីព្រីទូរទស្សន៍ និង កង្ហា បណ្ដាលឱ្យឆេះរីករាលដាលដល់កុង ម៉ាមួយឈុល។ ភ្លាមៗនោះអាជ្ញាធរសង្កាត់ បឹងទំពុន និងអាជ្ញាធរភូមិបានយកបំពង់ ពន្លត់អគ្គិភ័យបាញ់ពន្លត់ ដោយមិនចាំបាច់ ហើយរថយន្ដពន្លត់អគ្គិភ័យ ទៅអន្ដរាគមន៍ នោះឡើយ ។

នាយការិយាល័យ ពន្លត់អគ្គិភ័យ លោក នេត វត្ថា បានបញ្ជាក់ថា ករណីនេះមិនបាន បញ្ជូនរថយន្ដទៅជួយអន្ដរាគមន៍ឡើយ គឺ ឆេះបន្ដិចក៏រលត់ទៅវិញ ក្រោយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជួយបាញ់ពន្លត់ ៕

.jpg" width="500" />


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news