ភ្នំពេញ៖ មេខ្លោងជួញដូរ និងចែកចាយថ្នាំញៀន តែងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ឥឡូវនេះ
ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានទាំងពីរនាក់សង្សារ នៅព្រឹកថ្ងៃទី០១
ខែតុលា ឆ្នាំ២០១៣ ដោយរឹបអូសថ្នាំញៀនមួយចំនួន កាំភ្លើងខ្លី កា៥៤ មួយដើម និងម៉ូតូអេសអិល
មួយគ្រឿងផងដែរ ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ទោ ប៊ន សំអាត ដែលដឹកនាំកម្លាំងសមត្ថ
កិច្ច ចុះទៅបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយ គ្រឿងញៀនខាងលើនេះ បានប្រាប់មជ្ឈមណ្ឌល
ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការ នគរបាលរាជធានី
ភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ រួចមក កម្លាំងនគរបាលរបស់លោក បានធ្វើការរិតបន្ដឹង
និងស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ខ្លួនជនសង្ស័យពីរ
នាក់ ជាគូសង្សារ គឺជាមេខ្លោងចែកចាយ និងជួញដូរថ្នាំញៀនដ៏សកម្ម ក្នុងរាជធានីភ្នំពេញ នាពេល
កន្លងទៅ។
លោកប៊ន សំអាត បានបន្ដទៀតថា ក្រោយពីក្ដាប់បានមុខសញ្ញា នៃសកម្មភាពជួញដូរ និងចែកចាយ
រួចមក លោកបានដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតដល់ឃើញមុខសញ្ញាទាំងនេះ ហើយ
ឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនពួកគេទាំងពីរនាក់ នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
តែម្ដង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣នេះ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្ដទៀតថា ក្រោយពីការចាប់ខ្លួនកម្លាំងសមត្ថកិច្ចរបស់
លោក បានរឹបអូសកាំភ្លើងមួយដើម ម៉ាកកា៥៤ មានគ្រាប់ ៨គ្រាប់ ថ្នាំញៀនមួយចំនួន និងម៉ូតូជិះធ្វើ
សកម្មភាព ម៉ាកអេសអិលមួយគ្រឿងផងដែរ ។
រហូតដល់ម៉ោង៣រសៀលថ្ងៃទី០១ ខែកញ្ញានេះ សមត្ថកិច្ចឃាត់បក្ខពួក ២នាក់បន្លែមទៀតរួមជាមួយ
ម៉ូតូមួយគ្រឿងផងដែរ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មិនទាន់បានបញ្ជាក់ពីអត្ដសញ្ញាណ ជនសង្ស័យ
ទាំង៤នាក់ ខាងលើនេះនៅឡើយទេ ដោយបច្ចុប្បន្នពួកគេទាំង៤នាក់ ស្ថិតក្រោមការសាកសួរនៅ
ឡើយ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធដោយ៖ ដើមអំពិល