CamNews

ព័ត៌មានជាតិ 

រថយន្តតូរីស ១២ កៅអី បុកជាមួយ រថយន្តកូរ៉េ ១តោនកន្លះ ក្រឡាប់ផ្ងារជើងច្រងាង ទាំងពីរតែម្តង

ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យរថយន្តពីរគ្រឿង ត្រូវរងការខូចខាតទាំង ស្រុង ក្នុងខណៈដែលរថយន្តមួយគ្រឿង ម៉ាកតូរីស១២កៅអី ពណ៌ស្លែ បើកបរក្នុងល្បឿនលឿន ជ្រុលទៅ គ្នាជាមួយរថយន្តកូរ៉េ១តោនកន្លះ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន កាលពីវេលាម៉ោង ៤ និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុនោះ បានឲ្យដឹងថា មុនពេលកើត ហេតុ គេសង្កេតឃើញរថយន្តតួរីស បានបើកបរធ្វើដំណើរតាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកែង ដោយពុំបានបន្ថយល្បឿន ទើបបណ្តាល ឲ្យរថយន្តកូរ៉េ ១តោនកន្លះ ដែលកំពុងបើកបរធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនដូចគ្នានោះ ក៏ជ្រុលចង្កូតបុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តទាំងពីរ គ្រឿង ក្រឡាប់ផ្ងារជើងច្រងាងហើយខ្ទាតសម្ភារៈមួយចំនួននៅក្នុងរថយន្តចេញមកខាងក្រៅទាំងអស់ ប៉ុន្តែ ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនេះ គឺសមត្ថកិច្ចបានបញ្ជាក់ថា ពុំបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ ប៉ុន្តែអ្នកបើកបររថយន្តទាំងពីរគ្រឿង ក៏ត្រូវរងរបួសបន្តិចបន្តួច និងមានការភ័យតក់ ស្លុតស្លេកមុខស្លេកមាត់ផងដែរ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវនគរបាលជំនាញ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងអូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជ ធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសារ តែភាគីម្ចាស់រថយន្ត ទាំងពីរគ្រឿងបើកបរពុំមានការប្រុងប្រយ័ត្ន និងគ្មានការយោគយល់អាធ្យាស្រ័យគ្នា ខណៈមកដល់ចំណុចផ្លូវកែង ដូច្នេះទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ខូចខាតទ្រព្យសម្បត្តិតែ ម្តងទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News