CamNews

ព័ត៌មានជាតិ 

ហេតុផលចម្បងបីយ៉ាង ជម្រុញអោយ«បុណ្យណូអែល»កើនប្រជា ប្រិយភាពនៅកម្ពុជា

ព័ត៌មានជាតិ  ៖​​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក  monoroom ដែលទើបតែ
បានចេញផ្សាយអត្ថបទរបស់ខ្លួន នាវេលាល្ងាចម្សិលមិញនេះ អោយដឹងថា ពីមួយឆ្នាំទៅមួយ
ឆ្នាំ បុណ្យណូអែល  ត្រូវគេមើលឃើញថា កាន់តែមានប្រជាប្រិយភាព ជាពិសេសក្នុងចំណោ
មយុវវ័យ នៅស្ទើរទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែលមានបណ្ដាជនភាគច្រើន ជាអ្នកគោរព
ព្រះពុទ្ធសាសនា។

នៅតាមគ្រឹះស្ថានសាសនារបស់គ្រឹស្ដ៍បរិស័ទ   បណ្តារោងចក្រ ទីផ្សារទំនើប សណ្ឋាគារ សា
លារៀនឯកជន ... តាំងពី​ទីប្រជុំជន នៃបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ មានការរៀ
បចំ «ដើមឈើសាប៉ាំង» ដោយមានរចនា  តុបតែង​លំអរ ឬបំពាក់ដោយភ្លើងពណ៌ និង ក្រសា
សភ្លឺភ្លែត   អមដោយគំនរអំណោយជាច្រើន  រហូតដល់មានការប្រគុំដន្រ្តី យ៉ាង​គគ្រឹកគគ្រេង
ថែមទៀតផង។ ពីមុនមក មានតែស្ថាប័នរបស់បរទេស ឬគ្រឹស្ថានសាសនា របស់គ្រឹស្ដ៍បរិស័ទ្ធ
ប៉ុណ្ណោះ ដែលបានរៀបចំចាត់ចែងកម្មវិធីបែបនេះ។ តែបច្ចុប្បន្នម្ចាស់កម្មវិធីច្រើនឡើងៗ សុទ្ធ
សឹងជាជនជាតិខ្មែរ បានរៀបចំធ្វើ​«បុណ្យណូអែល»នេះដែរ នៅអំឡុងមុន និងនៅថ្ងៃទី២៥ខែ
ធ្នូនេះ   ។  ជាពិសេសទៅទៀត យុវវ័យខ្មែរដែល «សឹងជាទូទៅ»  ក៏បានប្រារព្ធ និង ចាត់ទុក
«បុណ្យណូអែល» ជាកម្មវិធីកម្សាន្តសប្បាយ តាមបែប«សម័យថ្មី»របស់ពួកគេ ។ ពួកគេបាន​ជួ
បជុំគ្នា ដើម្បីជូនអំណោយ ឬនិយាយជូនពរអោយគ្នាទៅវិញទៅមក។ ពិធីបុណ្យនេះក៏បានក្លា
យជាឱកាស សម្រាប់​គូរស្នេហា​ជាច្រើន បង្កើននូវភាព«យល់ចិត្ត» និងភាព«ស្និតស្នាល»រវាង
ពួកគេថែមទៀតផង។

តែបើងាកទៅមើលក្នុងរដូវចូលឆ្នាំថ្មីកាលពីខែមេសាកន្លងមក ល្បែងកម្សាន្តតាមបែបប្រពៃណី
ជាតិ មិនសូវមានអ្នកណា​ចាប់អារម្មណ៍ និងប្រារព្ធលេងនោះឡើយ។ក្នុងពេលចូលឆ្នាំខ្មែរនោះ
ដដែល ស្ថាប័នឯកជនមួយចំនួនមិនបានរៀបចំ តុបតែងអបអរ អោយមានភាពអធឹកអធម ដូច
ក្នុងពេលនេះយ៉ាងដូច្នេះឡើយ។ តើនេះ ជាគ្រោះថ្នាក់សម្រាប់ប្រពៃណីអត្តសញ្ញាណជាតិខ្មែរ និងប៉ះពាល់ទៅដល់ខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

លិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ មានចែង និង ត្រូវបានការពារដោ
យរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ដូច្នេះការសប្បាយរីករាយនិងការជ្រើសរើសសាសនាណាមួយ
ដែលខ្លួនពេញចិត្ត ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែល​មិនអាចហាមឃាត់បាន។ ម្យ៉ាងទៀត
ស្ថិតក្នុងសម័យកាល នៃសកលភាវូបនីយកម្មបែបនេះ មានរឿងរ៉ាវច្រើនណាស់ ដែលធ្វើឲ្យ
សង្គមមានការផ្លាស់ប្តូរ និងទទួលឥទ្ធិពលយ៉ាងលឿន ពីប្រទេសផ្សេងៗដែលរីកចំរើនជាង
ខ្លួន។ និយាយជារួម គឺគេពិបាកនឹងទៅធ្វើការហាមឃាត់ ឬដាក់កំហិតទៅលើពលរដ្ឋ អោយ
ត្រូវធ្វើយ៉ាងនេះ ឬធ្វើយ៉ាងនោះ នោះណាស់។

តែនៅក្នុងបរិបទនេះ មុននឹងឈានទៅដល់ដំណោះស្រាយណាមួយ គេត្រូវយល់ជាដំបូង នូវ
ហេតុផលចំនួនបី ដែលជំរុញ​ឲ្យ«បុណ្យណូអែល» កាន់តែមានប្រជាប្រិយភាពនៅកម្ពុជានោះ
គឺ៖

ដោយ ៖ ពិសី
ប្រភព ៖ monoroom


Tags: international news strange entertainment social