ភ្នំពេញ ៖ មន្ដ្រីសាលាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលមានអាការៈស្រវឹងជោក រួមជា
មួយបក្ខពួកម្នាក់ទៀត បានដកស្បែក ជើង វាយចំក្បាលសហការីទូរទស្សន៍បាយ័ន ម្នាក់
ក្រោយពីភាគីទាំង២ បានជិះម៉ូតូប៉ះគ្នា បន្ដិចបន្ដួច កាលពីវេលាម៉ោង ១០ និង៣០ នាទីយប់
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ ១៥៤ ភូមិ៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា សហការីទូរទស្សន៍បាយ័នម្នាក់ អាយុ
ជាង ២០ឆ្នាំ បានជិះម៉ូតូម៉ាកអាយខុន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១ឺ-៦៩៨៥
តែម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ ១៥៤ លុះដល់ចំណុចកើតហេតុ ស្រាប់តែ
មានម៉ូតូមួយគ្រឿង ម៉ាកសង់ស៊េរី ចាស់ បើក និងជិះដោយបុរស ២នាក់ក្នុង ទិសដៅពីកើត
ទៅលិច ក៏ប៉ះគ្នា ។ ក្រោយ ពីម៉ូតូទាំង ២គ្រឿងប៉ះគ្នា ស្រាប់តែបុរស អ្នកបើកម៉ូតូ ដែលត្រូវ
បានគេស្គាល់ថា ជា មន្ដ្រីសាលាសង្កាត់ជ័យជំនះនោះ បានស្ទុះ មកវាយជនរងគ្រោះ ដោយ
មិនបានសួរនាំ ហើយយកស្បែកជើង វាយទៅលើក្បាលជន រងគ្រោះទៀតផង បង្កឱ្យមានការ
ភ្ញាក់ ផ្អើល ។ ប៉ុន្ដែ ក្រោយកើតហេតុជនបង្កទាំង ២នាក់ បានគេចខ្លួន ហើយជនរងគ្រោះត្រឹម
តែទៅដាក់ពាក្យបណ្ដឹង នៅកន្លែងសមត្ថ កិច្ច ដើម្បីរកខុសត្រូវ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល