CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រ្តី ក្រសួងអប់រំ ប្រកាសឈប់ ឱ្យមានការបង្កើត សាកលវិទ្យាល័យថ្មី ទៀតហើយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ លោកបណ្ឌិត ហង្ស ជួនណារ៉ុន បានប្រកាសឱ្យដឹងថា ក្រសួងនឹងបញ្ឈប់មិនឱ្យមានការបង្កើត សាកលវិទ្យាល័យថ្មីណាមួយទៀតនោះ ទេ នោះក៏ព្រោះតែក្រសួង ចង់ឱ្យមាន បង្កើតការសាលាជំនាញបច្ចេកទេសជំនួសវិញ។

ថ្លែងនៅក្នុងកម្មវិធីមួយ នៅសាកលវិទ្យាល័យអាម៉េរិកភ្នំពេញ (American University of Phnom Penh) លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងចង់ពង្រឹងគុណភាព និងជំនាញឯកទេសដល់សិស្សនិងនិស្សិតកម្ពុជា។

បើទោះមិនស្វាគមន៍ការបង្កើតសាកលវិទ្យាល័យថ្មីៗទៀតនៅកម្ពុជាក្តី ប៉ុន្តែលោករដ្ឋមន្រ្តី ក៏បានសម្តែងក្តីសោមនស្សរីករាយ កាលបើ អ្នកចង់បើកសាកលវិទ្យាល័យ ទាំងនោះ បង្វែរទិសដៅទៅបើកសាលាជំនាញឯកទេសជំនួសវិញ។

លោកថ្លែងថា ការបង្កើតសាលាជំនាញបច្ចេកទេស គឺជារឿងចាំបាច់និងសំខាន់បំផុតសម្រាប់កម្ពុជា នោះក៏ព្រោះតែកម្ពុជា ត្រូវការសាលាជំនាញបែបនេះច្រើន ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានជំនាញឯកទេសពិតប្រាកដ។

ព្រមគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រសួងមានគម្រោងតម្លើងប្រាក់ឧបត្ថម្ភ សម្រាប់លោកគ្រូ-អ្នកគ្រូ នៅពេលប្រឡងទុតិយភូមិ នាពេលខាងមុខ ដោយគ្រាន់តែស្នើឱ្យលោក គ្រូ-អ្នកគ្រូទាំងនោះ ចូលរួមចំណែក ក្នុងសកម្មភាពពង្រឹងគុណភាពអប់រំនៅកម្ពុជា តែប៉ុណ្ណោះ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news