CamNews

ព័ត៌មានជាតិ 

អាយខុន នៅក្រោម សាំងយ៉ុង សំណាងល្អ មិនគ្រោះថ្នាក់ ដល់ជីវិត

ភ្នំពេញ៖ នារីម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កឡើង
ដោយរថយន្តសាំងយ៉ុងមួយគ្រឿង បុកជាមួយម៉ូតូ អាយខុន បណ្តាលឲ្យម៉ូតូខ្ទាតចូលក្រោម
រថយន្ត កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១២ តាមបណ្តោយផ្លូវលេខ
៤៦០ កែង លេខ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តមួយគ្រឿង ម៉ាកតួរីស
ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2P1311 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិច
ទៅកើត ក្នុងល្បឿនមធ្យម តាមបណ្តោយផ្លូវលេខ៤៦០ លុះបើកមកដល់ចំណុចផ្លូវកែង លេខ
១៥៥ ក៏បុកម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AB6413
បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យមបណ្តាលឲ្យម៉ូតូខ្ទាត ចូលក្រោម
ក្បាលរថយន្ត នារីជាម្ចាស់ម៉ូតូបានរងបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ និងរថយន្តបែក
ចង្កៀងខាងមុខ ផ្នែកខាងស្តាំ។

ភ្លាមៗនោះ នារីរងគ្រោះត្រូវបាន ដឹកតាមរ៉ឺម៉កម៉ូតូកង់បី យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាល ចរាចររាជធានីភ្នំ
ពេញ ចុះធ្វើការវាស់វែង ដកហូតយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរជើងគោក រាជ
ធានី ភ្នំពេញ ដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ឋត់នេះ មិន
បណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់ជីវិត នោះទេ។ ទាំងអ្នកបើករថយន្តបង្ក និងនារីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ