CamNews

ព័ត៌មានជាតិ 

រថយន្ត ម៉ែកសឺដេសបុក និសិ្សតពេទ្យ២នាក់ រងរបួស ធ្ងន់ ពេលកំពុងជិះម៉ូតូ

ភ្នំពេញ : និសិ្សតពេទ្យ ២នាក់ រងរបួសធ្ងន់ស្រាល ខណ:ត្រូវរថយន្ត ម៉ែកសឺដេស បើកបុកពី
ក្រោយ កាលវេលាម៉ោង ១២និង៥៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅ លើកំណាត់
ផ្លូវលេខ២៧១ ជិតស្ថានីយ៍បូមទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

និសិ្សតស្រី២នាក់ដែលរងរបួសនេះមានឈ្មោះ បុប្ផា អាយុ ១៩ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀត
ឈ្មោះ ចាន់ ដាវី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមាន
ជ័យ មានស្រុកកំណើត នៅខេត្តបន្ទាយជ័យ ។ និស្សិតពេទ្យទាំង២នាក់នេះជិះម៉ូតូម៉ាកគុប
ជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AR-7254 ។ ចំណែករថយន្តបង្ក ម៉ាកសឺដេស
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-2876 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

តាមសាក្សីឃើញហេតុ ការណ៍ បាននិយាយថា រថយន្តបង្កបើកបរក្នុងទិស ដៅពីកើតទៅលិច
ពេលមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងដៃ ក្នុងបំណង បកក្រោយ ក៏ត្រូវបុកម៉ូតូ
ជនរងគ្រោះ ដែលធ្វើដំំណើរច្រាស់ទិសគ្នាពោលបើកពីលិចទៅកើត ក្នុងបំណងទៅរៀននៅ
មហាវិទ្យាល័យពេទ្យ បណ្តាលឲ្យនិសិ្សតពេទ្យ ទាំង២នាក់ ដេកដួលលើថ្នល់ រងរបួសខ្លះបែក
ក្បាល ខ្លះរលាត់ដៃជើង ។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូ របស់ជនរងគ្រោះ ត្រូវបាន នគរបាលចរាចរ នាំទៅកាន់ អធិការដ្ឋាន
នគរបាលខណ្ឌ ចំការមន រង់ចាំដោះស្រាយ ជាក្រោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News