CamNews

ព័ត៌មានជាតិ 

ស្គាល់គ្នាថ្មីៗ​ ខ្ចីម៉ូតូដឹកស្រីស្នេហ៍ បាត់ជិតមួយខែ ម្ចាស់រកឃើញ ចាប់ឲ្យប៉េអឹម ចាត់ការតាមច្បាប់

ភ្នំពេញ៖ សម្លាញ់ទើបតែ ស្គាល់គ្នាថ្មោងថ្មី ខ្ចីម៉ូតូស្កុបពី ទៅឡង់សេ បង្អួតស្រីស្នេហ៍ ដឹកអូន
ស្រីដើរលេង ហើយយកទៅបាត់អស់ជិតមួយខែ ទីបំផុតម្ចាស់តាមរកឃើញ ក្របួចបានទាំង
មនុស្ស និងម៉ូតូប្រគល់ឲ្យ អាវុធហត្ថខណ្ឌ៧មករា ដុសក្អែលចេញកុំឲ្យពូកែ ដើរបោកគេពេក។

មន្ដ្រីអាវុធខណ្ឌ៧មករា បានឲ្យដឹងថា ឈ្មោះ ទិត្យ សុខរាជ អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅ
មិនពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១២
នៅមុខពហុកីឡាដ្ឋានជាតិ ស្ដាតអូឡាំពិក ដោយម្ចាស់ម៉ូតូឈ្មោះ សេង ផានិន ភេទប្រុសអាយុ
២៤ឆ្នាំ មានមុខរបរជានិសិ្សត និងជាមិត្ដភក្ភិ ដែលទើបតែស្គាល់គ្នាថ្មីៗជាមួយជនសង្ស័យ។

មន្ដ្រីអាវុធខណ្ឌ៧មករា បានឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ទិត្យ សុខរាជ បានខ្ចីម៉ូតូម៉ាក់ស្កុប
ពីពណ៌ខ្មៅ លាយទឹកដោះគោ ពាក់ស្លាកខេភ្នំពេញ ១អា គុយ ២២៦៩ ពីជនរងគ្រោះនៅមុខសួន
សុបិន្ដចំការព្រីង កាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយប្រាប់ថា ទៅឌុបស្រីស្នេហ៍រួចក៏យក
ទៅបាត់រហូត។ លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២ ស្រាប់តែជនរងគ្រោះ ប្រទះឃើញជនសង្ស័យ
ជិះម៉ូតូមកស្ដាតអូឡាំពិក ក៏ចាប់ឃាត់ខ្លួន ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថខណ្ឌ៧មករា កសាងសំណុំរឿង បញ្ជូនទៅរាជអាវុធរាជធានី
ភ្នំពេញ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ចំណែកម៉ូតូបានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ