CamNews

ព័ត៌មានជាតិ 

រំលោភបានសម្រេច ពីរដង គំរាមមិនឲ្យប្រាប់គេ ត្រូវជនរងគ្រោះ ប្រាប់ឪពុក-ម្តាយ

ភ្នំពេញៈ យុវជនម្នាក់បន្ទាប់ពីធ្វើសកម្មភាព រំលោភនារីរងគ្រោះ បានសម្រេចពីរដង ហើយគំរាម
មិនឲ្យ និយាយប្រាប់គេ    ប៉ុន្តែត្រូវនារីរងគ្រោះប្រាប់ឪពុក-ម្តាយ និង  បងប្អូនឲ្យទៅឃាត់ខ្លួនជន
សង្ស័យ រួចប្រគល់ ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ   បានកើតឡើងកាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី៧ ខែ
សីហា ឆ្នាំ២០១៣ នៅចំណុចរោងចក្រកាត់ដេរយីហោឃីងហ្វេសិនដែលមានទីតាំងនៅភូមិរំចេក
សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

របាយការណ៍របស់នគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ វើក
រ៉ាវុទ្ធ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រឃីងហ្វេសិនជាប្រធានផ្នែកតុកាត់ស្នាក់នៅ
ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ
ផ ក ណ អាយុ២០ឆ្នាំ ស្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

របាយការណ៍បានឲ្យដឹងទៀតថា ជនរងសង្ស័យនិងជនរងគ្រោះគឺជាអ្នកធ្វើការជាមួយគ្នានៅក្នុង
ក្រុមតែ មួយ ដោយជនសង្ស័យជាប្រធានក្រុមរបស់ជនរងគ្រោះ  ហើយពួកគេ    ចេះតែនិយាយ
លេងសើចជាមួយគ្នារៀងរាល់ថ្ងៃមិនចេះប្រកាន់គ្នានោះទេ លុះដល់ថ្ងៃទី៣ ខែសីហា វេលាម៉ោង
១៤និង៣០នាទី ជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ទឹកនៅក្នុងរោងចក្រ  ក្រោយមកជនសង្ស័យ
ក៏បានដើរទៅចូលបន្ទប់ទឹកផងដែរ ដោយឃើញបន្ទប់ទឹកដែលជនរងគ្រោះចូលនោះ ទ្វារមិនជិត
មិនមានដាក់គន្លឹះផងនោះ ជនសង្ស័យក៏ច្រានទ្វារចូលទៅតាមក្រោយហើយចាក់គន្លឹះទ្វារពីខាង
ក្នុងជិត  រួចជនសង្ស័យក៏បានចាប់នាងឱបថើប និង ធ្វើសកម្មភាពរំលោសេពសន្ថវៈនៅក្នុងបន្ទប់
ទឹកនោះ   រហូតបានសម្រេចតែម្តងទៅ ។ ហើយបន្ទាប់ពីជន   សង្ស័យធ្វើសកម្មភាព រំលោភរួច
ហើយ បាននិយាយគំរាមនារីរងគ្រោះ មិនឲ្យនិយាយប្រាប់នរណានោះទេ ប្រយ័ត្នស្លាប់ ។

របាយការណ៍បន្តថា  លុះដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១២ថ្ងៃត្រង់ជនសង្ស័យប្រើ
សិទ្ធិជាប្រធានក្រុមតុកាត់របស់ជនរងគ្រោះបានប្រើឲ្យជនរងគ្រោះចូលទៅយកកំណាត់ដាក់នៅ
ក្នុងឃ្លាំងដែលជា កន្លែងស្ងាត់ ពេលនោះជនរងគ្រោះមិនព្រមទៅតាមបញ្ជាទេហើយជនសង្ស័យ
ក៏បាននិយាយគំរាមថា បើមិនព្រមទៅ គេនឹងរាយការណ៍ប្រាប់អ្នកគ្រប់គ្រងរោងចក្រឲ្យដកចេញ
ពេលនោះជនរងគ្រោះដោយខ្លាច   គេដកចេញពីការងារក៏ព្រមទៅ ហើយជនសង្ស័យក៏បានដើរ
ចូលតាមក្រោយ ធ្វើសកម្មភាពចាប់រំលោភ នាងរងគ្រោះ បានសម្រេចជាលើកទី២ម្តងទៀត ។
ពេលនោះ  ជនសង្ស័យក៏បាន និយាយគំរាមជនរងគ្រោះម្តងទៀត ដោយមិនឲ្យនិយាយប្រាប់គេ
ប្រយ័ត្នគេឲ្យពួកជក់ម៉ាមកសម្លាប់ចោល ។

លុះមកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១១ថ្ងៃត្រង់ជនរងគ្រោះបានប្រាប់ឪពុកម្តាយ
និងបងប្អូនរួចក៏នាំគ្នាទៅឃាត់ខ្លួនជនសង្ស័យនៅក្នុងរោងចក្រខាងលើ ខណៈពេលកំពុងបំពេញ
ការងារ ហើយបាននាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ  ហើយនគរបាលប៉ុស្តិ៍ចោមចៅ
បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការឲ្យចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News