ភ្នំពេញ ៖ ផ្ទះចំនួន ៣ខ្នងដែលស្ថិតនៅ ជាប់ៗគ្នា ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង កាលពី
វេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ នេះ ស្ថិតនៅក្រុមទី៤ ផ្លូវលេខ
៩២ ភូមិត្រពាំង ស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែល អគ្គិភ័យនេះត្រូវបានសមត្ថកិច្ច
បញ្ជាក់ជា ជំហានដំបូងថា បណ្ដាលមកពីទុស្សេខ្សែ ភ្លើងជាន់ទី២ នៅផ្ទះលេខ ២៦សេ ដែលជា
ផ្ទះលក់គ្រឿងទេស ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា ខណៈដែលម្ចាស់ផ្ទះរងគ្រោះ
កំពុងចំអិនម្ហូបនៅខាងក្រោម ស្រាប់តែទុស្សេខ្សែភ្លើងកើតឡើងនៅជាន់ លើ ធ្វើឱ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ប៉ុន្ដែ ភ្លាមៗនោះ ដោយសារតែភ្លើងបានឆាបឆេះ កាន់តែខ្លាំងឡើង មិនអាចធ្វើ
ឱ្យម្ចាស់ផ្ទះ ជួយពន្លត់ទាន់ពេលវេលា ក៏អគ្គិភ័យនេះ បានឆាបឆេះកាន់តែខ្លាំង ហើយរីករាលដាល
ទៅកាន់ផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅ ជាប់ៗគ្នាចំនួន ២ខ្នងទៀត បានរងការឆាប ឆេះទាំងស្រុង
ផងដែរ រួមមាន ផ្ទះលេខ ២៩ ដែលមានម្ចាស់ផ្ទះឈ្មោះ ឈឹម អូន និង ម្ចាស់ផ្ទះលេខ ៣១សេ
ឈ្មោះ អ៊ុន ពេជ្រ។
ដោយឡែកម្ចាស់ផ្ទះដែលផ្ដើមឱ្យមានអគ្គិ ភ័យមានឈ្មោះ ស៊ុន សុខចំរើន អាយុ ៤២ ឆ្នាំ មុខរបរ
ជាអ្នកលក់គ្រឿងទេស ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានបន្ដទៀតថា នៅពេលដែលអគ្គិភ័យ កាន់តែឆាបឆេះខ្លាំង
ឡើងនោះ បានរីករាល ដាលរហូតដល់ឆេះ និងផ្ទុះកំប៉ុងហ្គាសដែល ជំរុញឱ្យសន្ទុះនៃអគ្គិភ័យកាន់
តែខ្លាំងឡើង។ ក្រោយកើតហេតុភ្លាមៗ ប្រធានការិយា ល័យបង្កា និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ
លោក នេត វត្ថា បានឱ្យដឹងថា លោកបានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ទៅជួយអន្ដរា គមន៍ភ្លាមៗ។
យោងតាមសមត្ថកិច្ចមូលដ្ឋាន ដែលចុះ ទៅជួយអន្ដរាគមន៍ផងដែរនោះ បានឱ្យដឹងថា អគ្គិភ័យបាន
រលត់ទាំងស្រុងនៅវេលាម៉ោង ១២រសៀលថ្ងៃដដែលនេះដោយប្រើ រថយន្ដពន្លត់អគ្គិភ័យចំនួន ៤
គ្រឿង ។
ជាមួយគ្នានេះអ្វីដែលគួរឱ្យព្រួយបារម្ភ យ៉ាងខ្លាំង នៅពេលមានករណីអគ្គិភ័យខាងលើ គឺនៅក្បែរផ្ទះ
កើតហេតុនោះ ចម្ងាយតែ ២០-៣០ម៉ែត្រ មានស្ថានីយប្រេងមួយ កន្លែង ហើយបើការជួយអន្ដរាគមន៍
ធ្វើឡើងមិនទាន់ពេលវេលានោះទេ នឹងអាចឆេះទៅដល់ស្ថានីយប្រេង កាន់តែធ្វើឱ្យធ្ងន់ធ្ងរថែមទៀត។
យោងតាមមន្ដ្រីនគរបាល ពន្លត់អគ្គិភ័យ ៍បានឱ្យដឹងថា គិតចាប់តាំងពីដើមឆ្នាំ២០១៣ រហូតមកដល់
ពេលនេះនៅរាជធានីភ្នំពេញ អគ្គិភ័យបានកើតឡើងជាង ៧០ករណី បណ្ដាលឱ្យស្លាប់មនុស្ស ៣នាក់
និងរងរបួស ជិត ១០នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្ដិ ផ្ទះសម្បែងលុយកាស អស់ជាច្រើនផងដែរ។យ៉ាងណាក៏ដោយសម្រាប់អគ្គិភ័យខាងលើនេះ មិនទាន់មានការបញ្ជាក់ពីការខូចខាត ទ្រព្យសម្បត្ដិ
ប៉ុន្មាននោះទេ ។
លោក នេត វត្ថា តែងតែអំពាវនាវទៅ កាន់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុង រាជធានីភ្នំពេញ
ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ជៀសវាងការ ធ្វេសប្រហែស ដូចជា អុជធូបទៀន
ថ្ងៃសីល និងផ្ទុះកំប៉ុងហ្គាសជាដើម ហើយពេលធ្វើដំណើរទៅណាមកណា ត្រូវពិនិត្យមើល និងបិទ
កុងតាក់ ឬក៏បារ៉ែតភ្លើងឱ្យអស់នៅក្នុងផ្ទះ ។
ប្រជាពលរដ្ឋខ្លះបានលើកឡើងថា ករណីអគ្គិភ័យភាគច្រើន បណ្ដាលមកពីទុស្សេខ្សែភ្លើង ដូច្នេះទាំង
មន្ដ្រីជំនាញអគ្គិសនី និងសមត្ថកិច្ចពាក់ព័ន្ធគួរមានវិធានការ និងចុះពិនិត្យមើលចំពោះករណីនេះផង៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល