CamNews

តារា 

JY-Park ចេញថតភាពយន្ត ជាលើកដំបូង

Jin Young Pak ដែលជាតារាចម្រៀងម្នាក់ក៏ដូចជា CEO របស់ផលិតកម្ម JYP Entertainment
បានប្រែ
ខ្លួនមកជាតារាភាពយន្ត។

កាលពីថ្ងៃទី ២៥ ម្សិលមិញនេះ CJ Entertainment បានចេញបង្ហាញនូវ Poster រូបថតនៃខ្សែភាពយន្តថ្មី
ដែលអ្នកទាំងអស់គ្នាកំពុងរង់ចាំមានចំណងជើងថា 5 Million Dollar Man ដែលមានរូប JYP ជាតំណាង។
ដូចដែលបានគិតទុកមុនថា JYP ពិតជាត្រូវបានគេជ្រើសរើសជាតួរឯកសម្រាប់ខ្សែភាពយន្តថ្ងីនេះ។

ខ្សែភាពយន្តថ្មីនេះគឺចង់និយាយអំពីប្រធានផ្នែកនៃក្រុមហ៊ុនមួយ ដែលដើរតួរដោយ JYP ដែលបានដឹង
អំពីគនិតអាក្រក់របស់ប្រធានគ្រប់គ្រងរួមដែលចង់សម្លាប់រូបខ្លួនដើម្បីដណ្ដើមប្រាក់ ៥ លានដុល្លា។
ប៉ុន្តែក្រោយពីបានដឹងគ្រប់បែបយ៉ាងមក JYP ក៏បានខ្ចប់លុយ ៥ លានដុល្លាហើយរត់គេច និងរកល្បិច
កលដើម្បីវាយបកមនុស្សអាក្រក់វិញ។ បើគិតទៅ JYP ជាកូនប្រុសមា្នក់ដែលកើតមកក្នុងត្រកូលអភិជន
មិនត្រឹមតែប៉ុណ្ណោះគេថែមទាំងមានទេពកោសល្យក្នុងការច្រៀង ដឹកនាំសម្ដែង ក៏ដូចជាសម្ដែង ហើយ
គេក៏ជាអ្នកជំនួញដ៏មានសក្ដានុពលម្នាក់ផងដែរ។ ដោយលែកខ្សែភាពយន្តរឿង 5 Million Dollar Man
នេះនឹងមានចេញបញ្ចាំងនៅថ្ងៃទី ២៨ មិថុនា ខាងមុខនេះ។ 

ដោយ៖ Korean-Gossip
ប្រភពពី៖ Soompi