CamNews

តារា 

ទស្សនិកជន ភ្ញាក់ផ្អើលពេលឃើញ ផ្ទះសាមញ្ញរបស់ម្ចាស់ផលិតកម្ម JYP

កាលពីថ្មីៗនេះ កម្មវិធីទូរទស្សន៍ មួយរបស់ កូរ៉េឈ្មោះថា Cool Kiz On The Block លោក Park Jin Young ដែលជា ម្ចាស់ផលិតកម្ម JYP នោះបាន អញ្ជើញសមាជិក ក្នុងកម្មវិធី ទាំងអស់ ទៅលេងផ្ទះ របស់គាត់ ។ នេះជា លើកទីមួយ ហើយដែលគាត់ បង្ហាញរូបរាង ផ្ទះរបស់គាត់ តាមកញ្ចក់ទូរទស្សន៍ ។

"The Boss" JYP boast ultra-wide home on TV 1

គ្រាន់តែមកដល់ ផ្ទះរបស់គាត់ភ្លាម សមាជិកក្នុង កម្មវិធីទាំងអស់ នាំគ្នាលាន់មាត់ថា ផ្ទះនេះពិត ជាសាមញ្ញ នឹកស្មាន មិនដល់ឡើយ បើប្រៀបធៀប​ ទៅនិងផ្ទះ តារាល្បីៗផ្សេងៗ ។ សំបកក្រៅ គឺសាមញ្ញតែ ខាងក្នុង គឺអស្ចារ្យតែម្តង ។ នៅខាងក្នុងផ្ទះ មានបន្ទប់ ហាត់ប្រាណ ដែលបំពាក់ ទៅដោយ ឧបករណ៍ហាត់ប្រាណ ដ៏ច្រើន សំបូរបែប ទំនើបៗ ។ បើខាងក្រៅផ្ទះ វិញគឺ មានទីធ្លា ធំទូលាយ មានសួនច្បារ កន្លែងចតឡាន និងកន្លែង លេងបាល់បោះទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះនេះ ក៏មានបំពាក់ ប្រព័ន្ធសុវត្ថិភាព ២៤ ម៉ោង ផងដែរ ដូចនេះ វាធានាសុវត្ថិភាព បានល្អណាស់ ។

"The Boss" JYP showing the ultra-wide TV 2

"The Boss" JYP boast ultra-wide home on TV 3

"The Boss" JYP boast ultra-wide home on TV 5

ផ្ទះនេះគឺ ជាផ្ទះដែលគាត់ ស្នាក់នៅជាមួយ និងភរិយារបស់គាត់ ។ ទស្សនិកជន និយាយថា ផ្ទះនេះសាមញ្ញ ខ្លាំងណាស់ សំបកក្រៅ តែខាងក្នុង គឺនៅតែឡូយ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: kpop star group band idol jyp park ji young