ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ដបុក រះម៉ូតូ និងរទេះលក់ចេកអាំងចំនួន ៤គ្រឿង ជាបន្ដ
បន្ទាប់ នៅខាងជើងផ្សារអូឡាំពិក តាមបណ្ដោយផ្លូវលេខ ២៨៦ សង្កាត់អូឡាំ ពិក ខណ្ឌចំការមន
កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ បណ្ដាលឱ្យមនុស្សស្រី
៣នាក់ ដែលជាម្ចាស់ម៉ូតូរងរបួស ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯអ្នក បើករថយន្ដ
បង្ក ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ហើយយកទៅសួរនាំបន្ដនៅប៉ុស្ដិ៍ នគរបាលអូឡាំពិក ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា រថយន្ដកាមរីបាឡែនពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ
២អឹម-២៦៦២ បើកដោយ បុរសម្នាក់ រួមដំណើរដោយកូនប្រុសម្នាក់ នៅក្នុងរថយន្ដ ។ សាក្សីបាន
បន្ដទៀតថា មុនដំបូង រថយន្ដបង្កបានជ្រុលទៅបុកម៉ូតូ គុបមូល ដែលនៅពីខាងមុខ រួចជ្រុលទៅ បុក
ម៉ូតូកង់បី ហើយបន្ដទៅបុករ៉ឺម៉កម៉ូតូ លក់ចេកអាំង ព្រមទាំងម៉ូតូម៉ាកសេ ១២៥ មួយគ្រឿងទៀត ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្ដរាគមន៍ ហើយឃាត់ខ្លួនអ្នកបើករថ
យន្ដ រូបនេះ ទៅសាកសួរបន្ដទៀត រកមូលហេតុ ពិត ។
ក្រោយពីការសាកសួររួច សមត្ថកិច្ចបាន បញ្ជាក់ថា មុនពេលកើតហេតុអ្នកបើក រថយន្ដឈ្មោះ យឹម
សារ៉ាត់ អាយុ ៤២ឆ្នាំ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ចាំប្រពន្ធចេញពីផ្សារអូឡាំពិក
ជាមួយ កូនប្រុសតូចម្នាក់ ដោយនៅក្នុងរថយន្ដ បញ្ឆេះចោល ។ សមត្ថកិច្ចបានបន្ដថា នៅ ពេលនោះ
ដោយសារតែរពិសដៃកូនប្រុស របស់អ្នកបើករថយន្ដ បានរុញហ្គ្រែរទៅមុខ ចំលេខទៅមុខ គាប់ជួន
នឹងអ្នកបើករថយន្ដ រូបនេះ កំពុងជាន់ហ្គ្រែរផងនោះ ក៏ជ្រុលធ្វើ ឱ្យរថយន្ដ ឆ្ពោះទៅមុខយ៉ាងលឿន
បណ្ដាល ឱ្យបុករះម៉ូតូ និងរទេះលក់ចេកអាំងជាបន្ដ បន្ទាប់ ។
ប្រភពព័ត៌មានពីសាក្សី បានបន្ដទៀតថា ម្ចាស់ម៉ូតូគុបមូលរងគ្រោះ ឈ្មោះ សោម សំណាង អាយុ
២៥ឆ្នាំ ខណៈឌុបប្រពន្ធនៅ ពីក្រោយ បណ្ដាលឱ្យរងរបួស ។ ដោយ ឡែកម្ចាស់ម៉ូតូកង់បី ឈ្មោះ
តាំង ជុំ អាយុ ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១៩ សង្កាត់ ដង្កោ ខណ្ឌដង្កោ រីឯអ្នកលក់ចេកអាំង ឈ្មោះ
មាន រិន អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៧៥ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បាន
រត់រួចផុតពីគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងបន្ដសាក សួរ និងដោះស្រាយបញ្ហានេះ
ហើយការបង្ក គ្រោះថ្នាក់ខាងលើ គឺជាការធ្វេសប្រហែស នឹកស្មានមិនដល់ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល