ជប៉ុន៖ ថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីគឺក្រុមហ៊ុន Panasonic បានផលិតនូវពិលពិសេស
ដែលអាចដាក់ថ្មបានគ្រប់ទំហំ មិនថា តូច មធ្យម ឬធំនោះឡើយ។
ពិលនេះ ត្រូវបានផលិតដើម្បីប្រើពេលមានគ្រោះអាសន្ន ឬគ្រោះធម្មជាតិ ក្រោយពីប្រទេស
ជប៉ុនបានទទួលរងនូវរម្ជួយដីដ៏ខ្លាំងកាលពីឆ្នាំ ២០១១។ ពិលនេះត្រូវបានបំពាក់ដោយអំពូល
LED មានពន្លឺខ្លាំង ដាក់បានថ្ម 4គ្រាប់ដែលមានទំហំ តូច១ មធ្យម១ ធំ១ និងទំហំធំបង្អស់១។
យើងអាចដាក់ថ្មមួយគ្រាប់ប្រើក៏បាន ឬដាក់ថ្មទាំងបីគ្រាប់ក៏បាន ដែលនៅពេលថ្មតូចអស់ ពិល
នេះនឹងប្តូរទៅប្រើថាមពលថ្មទំហំមធ្យម ហើយនៅពេលដែលថ្មទំហំមធ្យមអស់ វានឹងប្តូរទៅប្រើ
ថ្មទំហំធំវិញ។
ពិតនេះត្រូវបានដាក់លក់ហើយនៅទីផ្សារប្រទេសជប៉ុន នាថ្ងៃទី ២១ធ្នូនេះ ក្នុងតម្លៃ US $២៤៕
ដោយ៖ តុលា
ប្រភព៖ rock